ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកវៀតណាមជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងលោកជំទាវ ព្រមទាំងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៦ គណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី វៀតណាម-ឡាវនៅថ្ងៃទី ៦ និង ៧ ខែមករា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកវៀតណាមជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ - ảnh 1រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងទូរគមនាគមន៍ ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara។ (រូបថត៖ VNA)
វាយតម្លៃពីដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងទូរគមនាគមន៍ ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara បាន ឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone ចាប់តាំងពីចូលកាន់តំណែង (ខែធ្នូ ឆ្នាំ២០២២) ហើយ ការដែលលោក បានជ្រើសរើសវៀតណាមជាប្រទេសទីមួយសម្រាប់ធ្វើទស្សនកិច្ចជាផ្លូវការ គឺជាសក្ខី ភាពច្បាស់លាស់នៃទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរឡាវ និងវៀតណាម។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី Sonexay និងលោកនាយករដ្ឋ មន្ត្រី Pham Minh Chinh នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មា ធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម -ឡាវ; ចូលរួម សន្និសីទសហប្រតិបត្តិការវិនិយោគឡាវ-វៀតណាម...បើតាមលោករដ្ឋមន្ត្រី Boviengkham Vongdara សកម្មភាពទាំងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ជួយឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងជាក់ស្ដែង ស័ក្តិសមនឹងកម្ពស់ទំនាក់ទំនងនយោបាយ សន្តិសុខ និងការពារជាតិ។
លោករដ្ឋមន្ត្រី Boviengkham Vongdara ក៏បានចាត់ទុកផងដែរថា នាពេលខាង មុខ ប្រការដ៏សំខាន់បំផុតដែលប្រទេសទាំងពីរគួរតែធ្វើ គឺការបន្តអប់រំមនោគមវិជ្ជា នយោបាយដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេយល់ច្បាស់អំពីទំនាក់ទំនង មិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ