ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសឹង្ហបុរី អះអាងសារជាថ្មីម្ដងទៀតនូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ ទ្វេភាគី​ដ៏ជិតស្និទ្ធិ

(VOVWORLD) - លោកសាស្ត្រាចារ្យ Bilveer Singh មកពីសកលវិទ្យាល័យជាតិសិង្ហបុរីបានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc គឺសំដៅអះអាងសារជាថ្មីម្ដងទៀតនូវទំនាក់ទំនងជិតស្និទ្ធិ និងជូយពង្រឹងថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅរកទំនាក់ទំនងពិសេស។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសឹង្ហបុរី អះអាងសារជាថ្មីម្ដងទៀតនូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ ទ្វេភាគី​ដ៏ជិតស្និទ្ធិ - ảnh 1វៀតណាម និងសឹង្ហបុរីគឺជាមិត្តភក្តិដ៏ល្អបំផុតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (រូបថត៖ VNA)

លោកសាស្ត្រាចារ្យ Singh បានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី គឺជាទំនាក់ទំនងយ៉ាងជិតស្និទ្ធិលើវិស័យនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។ ក្នុងបញ្ហាសមុទ្រខាងកើត ប្រទេសទាំងពីរបានស្រុះចិត្តគំនិតគ្នាខ្ពស់។ ប្រទេសទាំងពីរមានទស្សនៈ ការយល់ដឹង និងជំនឿជាក់ដូចគ្នាទៅលើសណ្ដាប់ធ្លាប់ដោយពឹងផ្អែកលើច្បាប់ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ ១៩៨២ គឺមានអត្ថន័យដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

លោកសាស្ត្រាចារ្យ Singh បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះ គឺជាសារមួយទៅកាន់ពិភពលោកនិយាយរួម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយដោយឡែកថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងសករាជអស្ថិរភាពអំពីនយោបាយ ជាពិសេសគឺសេដ្ឋកិច្ច និងសុខាភិបាលក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ទាំងវៀតណាម និងសិង្ហបុរីសុទ្ធតែកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងទ្វេភាគី ដើម្បីក្លាយទៅជាទីបង្អែករបស់តំបន់អាស៊ីអាគ្នេយ៍អំពីទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ