ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ

ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ - ảnh 1
ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ ទំនងវៀតណាម-ឡាវ

(VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានធំៗរបស់ឡាវបានចុះផ្សាយជាច្រើននូវ
ព័ត៌មាននិងរូបថតស្តីពីសកម្មភាពក្នុងដំណើរទស្សនកិច្ចមិត្តភាពនៅឡាវក្នុងរយៈពេល
 ២ថ្ងៃគឺថ្ងៃទី២៦និងទី២៧របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim
Ngan ដោយបានអះអាងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើននិងរឹតបន្តឹង
ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងសាមគ្គីភាព
ពិសេសឡាវ-វៀតណាម។​កាសែត KPL News និង LaoPhatthanna សុទ្ធតែបាន លើក
ច្បាស់ថា ក្នុងជំនួបនៅទីក្រុងវៀងច័ន្ទនោះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany
Yathotou និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឯក
ភាពចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងឡាវនាប៉ុន្មានឆ្នាំកន្លងទៅមានការ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ រីឯកាសែត  Pathet Lao បានចុះផ្សាយនូវអត្ថ
បទដោយបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះ
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ព្រមទាំង
 អះអាងថា ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើនសំណងសាមគ្គីភាព
 ពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិង
 ប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ