ដំណោះស្រាយវិជ្ជមានសម្រាប់ការចាប់អាជីពច្នៃប្រឌិតនៅវៀតណាម

(VOVWORLD) -វេទិកាយុវជនចាប់អាជីពឆ្នាំ២០១៨ ដោយប្រធានបទ "ស្វែងរកដំណោះស្រាយវិជ្ជមានសម្រាប់ការចាប់អាជីពច្នៃប្រឌិតនៅវៀតណាម បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុង Da Nang។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកានេះ ព្រមទាំងបានជួបសន្ទនាជាមួយយុវជនផងដែរ។
ដំណោះស្រាយវិជ្ជមានសម្រាប់ការចាប់អាជីពច្នៃប្រឌិតនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (កណ្ដាល)  (sggp.org.vn)

វេទិកានេះរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈិមសម្ព័ន្ធសមាគមយុវជនវៀតណាម។ វិទិកានេះទាក់ទាញបានការចូលរួមរបស់តំណាងជាយុវជន និស្សិត ពាណិជ្ជករវ័យក្មេង ចំនួន ៥០០ នាក់ ដែលកំពុងមានគម្រោងការណ៍ចាប់អាជីព ច្នៃប្រឌិត និងក្លឹបចាប់អាជីពឆ្នើមជាដើម។

អញ្ជើញថ្លែងមតិនៅទីនេះ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២ ឆ្នាំបំផុសមកម្លេះ កម្មវិធីនេះបានជួយឧបត្ថម្ភយុវជនចាប់អាជីព ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនអំពីការទាក់ទងជាមួយយន្តការ គោលនយោបាយសម្រាប់វិនិយោគិនថ្មី។ នាឆ្នាំ ២០១៧ ហមាសន្និបាតសម្ព័ន្ធយវុជនទូទាំងប្រទេសលើកទី ១១ បានពិភាក្សាអំពីការរៀបចំ កម្មវិធី " រួមដំណើរជាមួយយុវជនចាប់អាជីព" ទៅជាកម្មវិធីសំខាន់មួយក្នុងចំណោមកម្មវិធីសំខាន់ៗចំនួន ៣ ដើម្បីរួមដំណើរជាមួយុវជនក្នុងដំណាក់កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ