ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច

ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច - ảnh 1
ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច (VOV)

        Vovworld-ទេសាភិបាលធនាគារជាតិទើបនឹងបានផ្សព្វផ្សាយសារាចរណ៍
​លេខ០២ស្ដីពីបង្កើនការដោះស្រាយបំណូលខូចរបស់អង្គការឥណទាន។ តាម​
នោះដើម្បីនាំអត្រាបំណូលខូចទៅកំរិត៣%ក្នុងឆ្នាំនេះគឺដល់ថ្ងៃទី៣០មិថុនាត្រូវ
បានដោះស្រាយប្រមាណ៦០%នៃបរិមាណបំណូលខូច។​ លើមូលដ្ឋាននោះ​
ធនាគារជាតិបានសំណូមពរអង្គភាពនានាក្នុងប្រព័ន្ធលាតត្រដាងដំណោះ​ស្រាយ
ដើម្បីដោះស្រាយបំណូលខូចត្រួតពិនិត្យនិងលើកកំពស់គុណភាពឥណទាន
កែលំអរការទូទាត់ លើកកំពស់សុវត្ថិភាពប្រសិទ្ធភាពសកម្មភាពនៃ​អង្គការ​ឥណ
ទាន។ ធនាគារជាតិក៏សំណូមពរអង្គភាពចំណុះធនាគារជាតិសុក្រិដ្ឋ​ក្របខ័ណ្ឌ​
ដែលទាក់ទិនដល់ការដោះស្រាយបំណូលខូច កសាងដាក់ជូន​នាយករដ្ឋមន្ត្រី
អនុម័តលើវិធានការទិញដោះស្រាយបំណូលខូច តាមយន្តការ​ទីផ្សារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ