ដល់ឆ្នាំ ២០៣០ Kien Giang នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ នៅខេត្ត Kien Giang ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលរួមពិធីប្រកាសផែនការរបស់ខេត្ត ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាលើកដំបូងបន្ទាប់ពីជាង ៣៨ ឆ្នាំនៃការសាងសង់ និងអភិវឌ្ឍន៍  Kien Giang មានផែនការខេត្ត តាមទិសដៅពហុផ្នែក និងពហុវិស័យ។

ដល់ឆ្នាំ ២០៣០ Kien Giang នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

ផែនការនេះកំណត់គោលដៅថា ដល់ឆ្នាំ ២០៣០ Kien Giang នឹងក្លាយជាខេត្តមួយដែលជីវភាពរស់នៅមានគុណភាពខ្ពស់ នៃតំបន់ដីសណ្ដទន្លេ Cuu Long; គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ។ ដល់ឆ្នាំ ២០៥០, Kien Giang នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំ ជាច្រកទ្វារ និងជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់ របស់ប្រទេសជាតិ។ ផែនការកំណត់បញ្ជីគម្រោងវិនិយោគជាអាទិភាពក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានជាង ២០០ គម្រោងលើវិស័យកសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ...។នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំខេត្ត Kien Giang បានប្រគល់គោលនយោបាយវិនិយោគចំនួន ១១ និងអនុស្សារណៈចំនួន ១៨ ដោយទទួលស្គាល់ការស្រាវជ្រាវវិនិយោគរបស់អ្នកវិនិយោគដែលនឹងអនុវត្តក្នុងខេត្តនាពេលខាងមុខ។

អញ្ជើញថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើថា នាពេលខាងមុខ Kien Giang ត្រូវបន្តទាញយកផលប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ចសមុទ្រ; អនុវត្តគម្រោងចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ខណៈពេលដែលផ្តោតលើការអភិវឌ្ឍចរាចរណ៍ផ្លូវទឹក។ ទន្ទឹមនឹងនោះ ខេត្តត្រូវយកចិត្តទុកដាក់អំពាវនាវវិនិយោគលើវិស័យកែច្នៃកសិផល នាំការកែច្នៃកសិផលខិតទៅជិតតំបន់វត្ថុធាតុដើម ដើម្បីបង្កើនតម្លៃផលិតកម្មកសិកម្ម និងតម្លៃកសិផលរបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។

ម្យ៉ាងវិញទៀត Kien Giang ក៏ត្រូវយកចិត្តទុកដាក់លើការទាក់ទាញ គម្រោងវារីវប្បកម្ម ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ ការពារ និងអភិវឌ្ឍធនធានអាហារសមុទ្រ រួមចំណែកដល់ប្រទេសទាំងមូលដើម្បីឆាប់ដក “កាតលឿង” អំពីអាហារសមុទ្រ របស់គណៈកម្មការអឺរ៉ុប (EC) ការពារ និងអភិវឌ្ឍន៍វិស័យអាហារសមុទ្រប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ