ដោះស្រាយបញ្ហាជំលោះដែនដីជាការសាកល្បងសន្តិសុខ១របស់វៀតណាមក្នុងឆ្នាំ២០១៥

ដោះស្រាយបញ្ហាជំលោះដែនដីជាការសាកល្បងសន្តិសុខ១របស់វៀតណាមក្នុងឆ្នាំ២០១៥ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son (អ្នកកាន់micro)ថ្លែងមតិនៅជំនួបសំណេះសំណាលនេះ (រូបថត៖TTXVN)

(VOVworld) - ចូលរួមនិងថ្លែងសន្ទរកថានៅបណ្ដាជំនួបសំណេះសំណាលដោយ
ប្រធានបទ “រាល់ ការសាកល្បងសន្តិសុខរបស់វៀតណាមក្នុងឆ្នាំ២០១៥” ដែលបាន
ប្រព្រឹត្តទៅនៅបារាំង ចាប់ពីថ្ងៃទី២៣ដល់ទី២៤ មិនា បណ្ឌិត Hoang Anh Tuan
ប្រធានវិទ្យាស្ថានស្រាវជ្រាវ យុទ្ធសាស្ត្រការទូត នៃក្រសួងការបរទេសវៀតណាម
បានចាត់ទុកថា ការសាកល្បង ធំៗរបស់វៀតណាមក្នុងឆ្នាំ២០១៥ គឺជាការដោះ
ស្រាយបញ្ហាទាក់ទិនដល់ជំលោះដែនដី ការពារឯករាជ្យ អធិបតេយ្យភាព ជាពិ
សេសគឺឯករាជ្យ អធិបតេយ្យភាពនៅសមុទ្រខាង កើត។នេះគឺជាអទិភាពចម្បង
របស់វៀតណាម។ទី២គឺការសាកល្បងក្នុងការដោះ ស្រាយទំនាក់ទំនងជាមួយ
ប្រទេសធំៗដែលកំពុងយកចិត្តទុកដាក់ដល់តំបន់អាស៊ី អាគ្នេយ៍។ទី៣គឺការសាក
ល្បងអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងរក្សាភាពសម្បូររុងរឿង របស់វៀតណាម។
បណ្ឌិត Hoang Anh Tuan ក៏បានសង្កត់ធ្ងន់ដែរថា វៀតណាមនិង ប្រទេសអាស៊ាន
នានា ត្រូវថែរក្សាបានសាមគ្គីភាពនិងឯកភាព ពីព្រោះនេះគឺជា កត្តាដែលធានា
សន្តិសុខក្នុងតំបន់។តាមបណ្ឌិត Hoang Anh Tuan ថា វៀតណាមត្រូវ បង្កើនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីមានសមត្ថភាពនិងប្រភពកម្លាំងដ៏គ្រប់គ្រាន់សំដៅ
រក្សាកម្លាំងការពារជាតិ ជំរុញការធ្វើសមាហរណកម្មលើគ្រប់វិស័យនិងបង្រួញ
គំលាត អភិវឌ្ឍន៍ចំពោះតំបន់និងពភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ