ឌុយម៉ាជាតិរុស្ស៊ីអនុម័តលើសន្ធិសញ្ញាបញ្ចូលសាធារណៈរដ្ឋស្វ័យត Crimea ចូលក្នុងសហព័ន្ធរុស្ស៊ី

ឌុយម៉ាជាតិរុស្ស៊ីអនុម័តលើសន្ធិសញ្ញាបញ្ចូលសាធារណៈរដ្ឋស្វ័យត Crimea ចូលក្នុងសហព័ន្ធរុស្ស៊ី - ảnh 1
ព្រឹទ្ធសភារុស្ស៊ីបានដំណើរការបោះឆ្នោតអំពីការរួមបញ្ចូលសាធារណៈរដ្ឋស្វ័យត Crimea ចូលក្នុងសហព័ន្ធរុស្ស៊ី។ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២១ មិនា ព្រឹទ្ធសភារុស្ស៊ីបានដំណើរការបោះឆ្នោតអំពីការរួម​បញ្ចូលសាធារណៈរដ្ឋស្វ័យត Crimea ចូលក្នុងសហព័ន្ធរុស្ស៊ី។ មុននោះ នាថ្ងៃទី ២០
មិនា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរុស្ស៊ី) បានអនុម័តលើសន្ធិសញ្ញាសំដៅបញ្ចូល
ឧបទ្វីបនេះចូលក្នុងសហព័ន្ធរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រិត្យមួយស្តីអំពីការទទួលស្គាល់ Crimea គឺជាប្រទេស
ឯករាជ្យ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២០ មិនា ថ្លែងមតិនៅទីក្រុង
Brussels របស់បែលហ្ស៊ីក នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseny
Yatseniuk បានប្រកាសថា៖ ប្រទេសនេះមិនទាន់អនុវត្តរបបទដ្ឋការដោយឡែក
ចំពោះរុស្ស៊ីទេ។ ការផ្តើមគំនិតពោលខាងលើអាចជះឥទ្ធពលអាក្រក់ដល់ប្រជា
ជនអ៊ុយក្រែន ជាពិសេស ប្រជាជននៅតំបន់ភាគខាងកើតនិងខាងត្បូង ប្រទេស
នេះ។ នាថ្ងៃដ៏ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសបញ្ជី
ទណ្ឌកម្មបន្ថែមចំពោះបុគ្គលិកនិងអង្គការរបស់រុស្ស៊ីដែលទាក់ទិកដល់ការបញ្ចូល
Crimea និង Sevatopol ចូលក្នុងសហព័ន្ធរុស្ស៊ី។ សេតវិមានបានឲ្យដឹងថា៖ នេះគ្រាន់
តែជាការចាប់ផ្តើម។លោក Obama ក៏បានចុះហត្ថលេខាលើអនុក្រិត្យមួយទៀត
ដែលអនុញ្ញាតដាក់ទណ្ឌកម្មចំពោះវិស័យសេដ្ឋកិច្ចស្នូលរបស់រុស្ស៊ី ដូចជា៖
សេវ៉ាកម្ម ថាមពល ជាដើម។ មុននោះ នាថ្ងៃទី ១៧ មិនា អាមេរិកក៏បានប្រកាស
បញ្ជីរាយនាម ហ៊ុំព័ទ្ធគណនីនិងហាមឃាត់ឆ្លងដែនចំពោះមន្ត្រីរុស្ស៊ីនិង
​អ៊ុយក្រែនចំនួន ១១ រូប ក្នុងនោះ មានលោក Viktor Yanukovich ។ ឆ្លើយ
តបតរវិញកាយវិការរបស់ អាមេរិករុស្ស៊ីក៏បានប្រកាសបញ្ជីរាយនាមដាក់
ទណ្ឌកម្មចំពោះរាល់មន្ត្រីនិងសមាជិកសភាអាមេរិកភ្លាមមួយរំពេក៕

នាថ្ងៃទី​២០ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy
បានឲ្យដឹងថា៖ សហភាពអឺរ៉ុប  (EU) បានសម្រេចអនុវត្តបទហាមឃាត់ ធ្វើដំណើរទៅមកនិងបទហ៊ុំព័ទ្ធទ្រពសម្បត្តិចំពោះប្រជាពលរដ្ឋរុស្ស៊ីនិង
អ៊ុយក្រែនចំនួន ១២ នាក់ បន្ទាប់ពី មូស្គូបានរួមបញ្ចូល Crimea ចូលក្នុង
សហព័ន្ធរុស្ស៊ី។ បរិមាណ ដែល EU អនុវត្តបទដាក់ទណ្ឌកម្មបានកើនឡើង
៣៣ នាក់។ ក្រៅពីនោះ EU ក៏បានបំបាត់ចោលសន្និសីទកំពូល EU-រុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ មិថុនា ខាងមុខ។ លោក Van Rompuy មិនទាន់ប្រកាសឈ្មោះរបស់មនុស្សចំនួន ១២ នាក់ក្នុងបណ្ជីរាយនាម
ទណ្ឌកម្មបន្ថែមនេះនៅឡើយ ប៉ុន្តែ លោកបានលួច ចេញឲ្យដឹងថា៖ នេះគឺជាមន្ត្រីជាន់ខ្ពស់នានាក្នុងរដ្ឋអំណាចរុស្ស៊ី៕

នាថ្ងៃទី ២១ មិនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីទស្សនៈរបស់
វៀតណាម ចំពោះការដែល Crimea និងទីក្រុង​ Sevatopol រួមបញ្ចូលក្នុង
សហព័ន្ធរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai
Binh បានឲ្យដឹងថា៖ វៀតណាមយកចិត្តទុកដាក់ដល់សា្ថនភាពនៅ
អ៊ុយក្រែននិង Crimea។ វៀតណាម មានគោលបំណងថា៖ រាល់បញ្ហា
នឹងត្រូវបានដោះស្រាយដោយសន្តិវិធីដោយឈរលើការគោរពបណ្ដា
ច្បាប់អន្តរជាតិនិងបំណងប្រាថ្នារបស់ប្រជាជនដើម្បីស្ថិរភាពស្ថានភាព
យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ