ណាតូ និងអ៊ីរ៉ាក់ធ្វើកិច្ចសន្ទនានយោបាយ - យោធា

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងអ៊ីរ៉ាក់នៅថ្ងៃទី ១១ ខែមីនា បានបើកកិច្ចពិភាក្សានយោបាយ - យោធា សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់អគ្គលេខាធិការណាតូលោក Jens Stoltenberg និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein ។ ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សានេះ គឺកិច្ចសហប្រតិបត្តិការណាតូ - អ៊ីរ៉ាក់និងភារកិច្ចផ្ដល់ប្រឹក្សា និងបណ្តុះបណ្តាលរបស់ណាតូនៅអ៊ីរ៉ាក់។
ណាតូ និងអ៊ីរ៉ាក់ធ្វើកិច្ចសន្ទនានយោបាយ - យោធា - ảnh 1អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Jens Stoltenberg បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចពិភាក្សានយោបាយ យោធារវាងមន្ត្រីណាតូ និងមន្ត្រីអ៊ីរ៉ាក់ ក្នុងនោះមានការទាក់ទងជាប្រចាំរបស់អគ្គលេខាធិការអង្គការណាតូជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Al-Kadhimi និងរដ្ឋមន្ត្រីការបរទេសលោក Hussein ។ លោក Jens Stoltenberg ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា វត្តមានរបស់ណាតូនៅ ប្រទេសមជ្ឈឹមបូព៌ានេះគឺធ្វើឡើងតាមសំណើរ របស់រដ្ឋាភិបាលអ៊ីរ៉ាក់ សំដៅពង្រឹងរបៀបរបប និងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ដើម្បីអាចធ្វើឱ្យប្រទេសជាតិមានស្ថេរភាព ប្រយុទ្ធប្រឆាំង អំពើភេរវកម្ម និង ទប់ស្កាត់ការងើបឡើងនៃ អង្គការភេរវកររដ្ឋ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ។

យោងតាមលោក Stoltenberg ថាណាតូនឹងបន្តអនុវត្តសកម្មភាពផ្ដល់ប្រឹក្សា បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាព ដោយគោរពយ៉ាងពេញលេញនូនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ីរ៉ាក់ ដោយផ្អែកលើការព្រមព្រៀងទាំងស្រុងពីរដ្ឋាភិបាលអ៊ីរ៉ាក់ ក៏ដូចជាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ