ណាតូកំពុងប្រឈមនឹងបរិយាកាសសន្តិសុខដ៏ស្មុគស្មាញ

(VOVWORLD) - អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងដូច្នេះនាថ្ងៃទី ១៦ ខែធ្នូ ក្រោយពេលកិច្ចប្រជុំកំពូលអង្គការណាតូបានប្រព្រឹត្តិទៅកាលពីដើម ខែធ្នូនៅអង់គ្លេស ដែលបានបង្ហាញនូវការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅរវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកណាតូ។
ណាតូកំពុងប្រឈមនឹងបរិយាកាសសន្តិសុខដ៏ស្មុគស្មាញ - ảnh 1 អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) កំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ស្មុគស្មាញបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការបង្កើតនិងការអភិវឌ្ឍរបស់អង្គការនេះ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងដូច្នេះនាថ្ងៃទី ១៦ ខែធ្នូ ក្រោយពេលកិច្ចប្រជុំកំពូលអង្គការណាតូបានប្រព្រឹត្តិទៅកាលពីដើមខែធ្នូនៅអង់គ្លេស ដែលបានបង្ហាញនូវការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅរវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកណាតូ។

លោក Stoltenberg អគ្គលេខាធិការអង្គការណាតូបានសង្កត់ធ្ងន់ថា ណាតូចាំបាច់ត្រូវតែមានភាពបត់បែននិងត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងរាល់ការគំរាមកំហែងមកពីដីគោក សមុទ្រ ផ្លូវអាកាស អវកាស បណ្ដាញ អ៊ីនធឺណិត ក៏ដូចជាការគំរាមកំហែងមកពីអង្គការរដ្ឋនិងអង្គការក្រៅរដ្ឋ ព្រមទាំងអះអាងថា ណាតូបានដើតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយកំពុងសហការជាមួយដៃគូនៅលើពិភពលោកដើម្បីធ្វើការហ្វឹកហាត់ចំពោះកងកម្លាំងនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ