ណាតូធ្វើសមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរដូវក្តៅឆ្នាំ ២០២៣

(VOVWORLD) - ក្រៅពីទីតាំងប្រតិបត្តិការមួយចំនួននៅនៅសាធារណរដ្ឋឆែក អេស្តូនី និងឡាតវី "Air Defender 2023" បានប្រព្រឹត្តិទៅភាគច្រើននៅអាល្លឺម៉ង់។ តាមគម្រោង កងឆ្មាំជាតិអាកាសអាមេរិក (ANG) នឹងចាត់បញ្ជូនកងកម្លាំងជិតពាក់កណ្តាលទៅចូលរួមក្នុងសមយុទ្ធនេះ។
ណាតូធ្វើសមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរដូវក្តៅឆ្នាំ ២០២៣ - ảnh 1កងទ័ពចូលរួមក្នុងសមយុទ្ធរបស់អង្គការណាតូនៅកន្លែងហ្វឹកហាត់ Bemowo Piskie ប្រទេសប៉ូឡូញ។ រូបថត៖ Reuters)

"Air Defender 2023" ដែលប្រព្រឹត្តិទៅនារដូវក្ដៅឆ្នាំនេះនឹងក្លាយទៅជាសមយុទ្ធជើងអាកាសដ៏ធំបំផុតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ចាប់តាំងពីសម្ព័ន្ធភាពយោធានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ។

ក្រៅពីទីតាំងប្រតិបត្តិការមួយចំនួននៅនៅសាធារណរដ្ឋឆែក អេស្តូនី និងឡាតវី "Air Defender 2023" បានប្រព្រឹត្តិទៅភាគច្រើននៅអាល្លឺម៉ង់។ តាមគម្រោង កងឆ្មាំជាតិអាកាសអាមេរិក (ANG) នឹងចាត់បញ្ជូនកងកម្លាំងជិតពាក់កណ្តាលទៅចូលរួមក្នុងសមយុទ្ធនេះ។

សមយុទ្ធនេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកធ្វើការហ្វឹកហ្វឺននៅដីជាក់ស្ដែងផ្នែកយុទ្ធសាស្ត្រ និងកុលយុទ្ធក្នុងតំបន់ ក៏ដូចជាបង្កើនសម្ថភាពសហការរវាងកងកម្លាំងសម្ព័ន្ធមិត្ត។ តាមផែនការ ហ្វាំងឡង់ដែលជាប្រទេសទើបចូលជាសមាជិកណាតូជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ