ណាតូលើកឡើងជាលើកដំបូងថាចិនជាការ គំរាមកំហែងសន្តិសុខ

(VOVWORLD) - ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពយោធា នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)ជាលើកដំបូង បានចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរបស់ណាតូកាលពីថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ 
ណាតូលើកឡើងជាលើកដំបូងថាចិនជាការ គំរាមកំហែងសន្តិសុខ - ảnh 1សម័ហប្រជុំថ្នាក់ដឹកនាំ NATO នៅ Brussels (រូបថត៖ AP)

ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលបានចេញផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលដែលបាន
ប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ម៉ោងនោះ ប្លុកយោធាណាតូ បានចាត់ទុកចិនជា“ ការគំរាមកំហែងសន្តិសុខ”ចំពោះសម្ព័ន្ធភាពយោធានេះ ព្រមទាំងចាត់ទុកចិនជា “ ការសកល្បងជាប្រព័ន្ធ” ចំពោះ សណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដែលបណ្ដាប្រទេសលោកខាងលិចបានប្រដេញតាម។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានចាត់ទុកថានេះប្រការនេះបានស្ដែងចេញពីកម្លាំងយោធារបស់ចិន ដែលកាន់តែកើនឡើង ក៏ដូចជាអាកប្បកិរិយាយ៉ាងតឹងរឹងរបស់ចិនលើបញ្ហាអន្តរជាតិជាច្រើន៖ “យើងមានការព្រួយបារម្ភអំពីគោលនយោបាយដែលមានលក្ខណៈចាប់បង្ខំពីប្រទេសចិន ដែលផ្ទុយទៅនឹងរាល់តម្លៃមូលដ្ឋាន ដែលបានចែងក្នុងសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ ១៩៤៩ ស្ដីពីការបង្កើតណាតូ។ ចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានក្បាលគ្រាប់ភ្លើងយ៉ាងច្រើន ជាមួយប្រព័ន្ធបាញ់បង្ហោះកាន់តែទំនើបជាងមុនផងដែរ”។

ក្រៅពីប្រធានបទនៃទំនាក់ទំនងជាមួយចិននៅក្នុងកិច្ចប្រជុំកំពូលណាតូនេះ ប្រមុខនៃប្រទេសជាសមាជិកសម្ព័ន្ធភាពយោធាបានបន្តចាត់ទុករុស្ស៊ីជាគូប្រជែងដែលបង្កើតការសាកល្បងធំ ៗ ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ