តួកគីបានចាប់ខ្លួនជនសង្ស័យបរទេសជាច្រើនដែលមានទំនាក់ទំនងជាមួយក្រុម IS

(VOVWORLD) -  នាថ្ងៃទី ៧ ខែវិច្ឆិកាប៉ូលីសតួកគីបានចាប់ខ្លួនជនបរទេសចំនួន ១៧ នាក់ដែលជាប់សង្ស័យថាមានទំនាក់ទំនងជាមួយអង្គការ ”រដ្ឋអ៊ីស្លាម” ស្វ័យប្រកាស (IS) ទីភ្នាក់ងារសារព័ត៌មាន Anadolu បានចាត់ទុកថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុងអង់ការ៉ា ហើយបានប្រគល់ទៅឱ្យភ្នាក់ងារប្រឆាំងភេរវករដើម្បីធ្វើការសាកសួរ។ ក៏ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាននេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីសញ្ជាតិរបស់ពួកគេ។

ថ្មីៗនេះ តួកគីបានបង្កើនកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបក្រុម IS បន្ទាប់ពីអ្នកដឹកនាំរបស់អង្គកានេះគឺ Abu Bakr Al Baghdadi ត្រូវបានកម្ចាត់កាលពីសប្តាហ៍មុន។ “បរិវារ” របស់ Abu Bakr Al Baghdadi កំពុងស្វែងរករបៀបជ្រៀតចូលតួកគី ហើយមុខសញ្ញាមួយចំនួនត្រូវបានចាប់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ