តាំងពិព័ណ៌រូបថត “នាយឧត្តមសេនីយ៌ Vo Nguyen Giap ព្រឹទ្ធាចារ្យរបស់កងទ័ពប្រជាជនវៀតណាម”

តាំងពិព័ណ៌រូបថត “នាយឧត្តមសេនីយ៌ Vo Nguyen Giap ព្រឹទ្ធាចារ្យរបស់កងទ័ពប្រជាជនវៀតណាម” - ảnh 1
វរសេនីយឯក Doan Hoai Trungឧទ្ទេសនាមរូបថតនៅតាំងពិព័ណ៌

(VOVworld)-តាំងពិព័ណ៌រូបថត “នាយឧត្តមសេនីយ៌ Vo NguyenGiapព្រឹទ្ធាចារ្យរបស់
កងទ័ពប្រជាជនវៀតណាម” បានប្រព្រឹត្តទៅនាថ្ងៃទី២០​វច្ឆិកា នៅទីក្រុងហូជីមិញ។ វណ្ណកម្មពិសេសចំនួន៧០​ត្រូវបានសមាជិកនៃក្លឹបអ្នក ថតរូបយុទ្ធជនបានថត កត់
ត្រាទុកក្នុងដំណើរបំពេញការងារនឹងក្នុងពេលជួបជាមួយ នាយឧត្តមសេនីយ៌  Vo
Nguyen Giap ម្ដងៗ។ វរសេនីយឯក Doan Hoai Trungប្រធានក្លឹបអ្នកថតរូប
យុទ្ធជនទីក្រុងហូជីមិញឲ្យដឹងថា៖

        “ក្នុងការសំណះសំណាលជាមួយលោក ខ្ញុំបានកត់ត្រាទុកនូវអារម្មណ៌ មនោសញ្ចេតនារបស់អ្នកផ្សារភ្ជាប់ជាមួយនាយឧត្តមសេនីយ៌។ ប្រការពិសេសគឺ
លោកតែងតែស្រក់ទឹកភ្នែកជានិច្ចនៅពេលនិយាយដល់យុទ្ធជនដែលពលីជីវិត
នៅវាលស្រែ Muong Thanh។

        តាំងពិព័ណ៌នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១វិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ