តាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គមេបញ្ជាការ Vo Nguyen Giap

តាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គមេបញ្ជាការ Vo Nguyen Giap - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giap


(VOVworld)-ការតាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គមេបញ្ជាការ Vo Nguyen Giap បានប្រារព្វឡើងនៅមជ្ឈមណ្ឌលតាំងពិព័ណ៍លេខ ៤៥ វិថី Trang Tien ហាណូយ ក្នុងឱកាសរំលឹកគម្រប់១០០ថ្ងៃ ទិវាទទួលមរណភាពរបស់នាយ ឧត្តមសេនីយ៍ Vo
Nguyen Giap។ នៅតាំងពិព័ណ៍បានបង្ហាញរូបថតព័ណ៍និង រូបថតខ្មៅសរចំនួន
១០៣សន្លឹក​ ដែលបានជ្រើសរើសក្នុងចំណោមរូបថតរាប់ ពាន់សន្លឹក ដែលកត់ត្រា
អំពីជីវភាពប្រចាំថ្ងៃរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ។ រួមជាមួយបណ្តា
រូបថតប្រវត្តិសាស្រ្ត នៅមានវណ្ណកម្មសិល្បៈជាច្រើនទៀតក្នុងនោះមានរូបចំលាក់
នាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្វើពីសំរឹត។តាំងពិព័ណ៍បើកទ្វាទទួលភ្ញៀវ
រហូតដល់ថ្ងៃទី៧មករាឆ្នាំ២០១៤៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ