តាំងពិព័រណ៍អំពីបក្សកុម្មុយនីស្តនិងរដ្ឋសភាវៀតណាម

តាំងពិព័រណ៍អំពីបក្សកុម្មុយនីស្តនិងរដ្ឋសភាវៀតណាម - ảnh 1
ទស្សនិកជនទស្សនាពិព័រណ៍ (រូបថត៖Thu Hang/TTXVN)

(VOVworld) - នាថ្ងៃទី៥ មេសា នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បាន
ប្រព្រឹត្តទៅតាំងពិព័រណ៍ “បក្សកុម្មុយនីស្តវៀតណាម រដ្ឋសភាវៀតណាម - កំណាត់
ផ្លូវប្រវត្តិសាស្ត្រ”។ពិព័រណ៍នេះបានឧទ្ទេសនាមនូវឯកសារជិត១ពាន់រួម មានសៀវ
ភៅ កាសែត រូបថត ដែលឆ្លុះបញ្ចាំងរយៈពេល៨៦ឆ្នាំប្រវតិ្តសាស្ត្រចាប់ បដិសន្ធិនិង
អភិវឌ្ឍន៍របស់បក្សកុម្មុយនីស្តវៀតណាម តួនាទីរបស់លោកប្រធាន ហូជីមិញក្នុង
ការបង្កើតនិងកសាងបក្ស គោលនជំហរ គោលនយោបាយរបស់ បក្សតាមបណ្ដាម
ហាសន្និបាត  ព្រមទាំងរបត់សំខាន់និងសមិទ្ធិដ៏ភ្លឺស្វាងរបស់ ប្រទេសជាតិ។ជាពិ
សេស ពិព័រណ៍នេះក៏បានឧទ្ទេសនាជាមួយទស្សនិកជនអំពី កំណាត់ផ្លូវ៧០ឆ្នាំចាប់
បដិសន្ធិនិងអភិវឌ្ឍន៍របស់រដ្ឋសភាវៀតណាមផងដែរ។ពិព័រណ៍នេះត្រូវបានរៀបចំ
ឡើងដើម្បីស្វាគមន៍ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២
របស់បក្ស ព្រមទាំងឃោសនាអំពីការបោះឆ្នោតសមា ជិកសភានីតិកាលទី១៤និង
តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១ ទៅដល់ប្រជា
ជនខេត្ត Thai Nguyen គ្រប់ស្រទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ