តំណាង CDC សហរដ្ឋអាមេរិកអបអរសាទរចំពោះពជោគជ័យរបស់មន្ទីរពេទ្យ Cho Ray

(VOVWORLD) - តំណាង CDC ក៏បានផ្ញើអត្ថបទនៅលើកាសែតញូវយ៉កថែមស៍ (សហរដ្ឋអាមេរិក) ក្រោមចំណងជើងថា “អាកាសយានិកស្កុតឡេនបានក្លាយជានិមិត្តរូបនៃការប្រយុទ្ធប្រឆាំងវីរុស SARS-CoV-2 របស់ដវៀតណាម” ផងដែរ។
តំណាង CDC សហរដ្ឋអាមេរិកអបអរសាទរចំពោះពជោគជ័យរបស់មន្ទីរពេទ្យ Cho Ray - ảnh 1 អ្នកជំងឺទី ៩១ បានធ្វើដំណើរទៅស្រុកកំណើតវិញ

នាថ្ងៃទី ១២ ខែកក្កដា តំណាងមកពីមន្ទីរពេទ្យ Cho Ray បានឲ្យដឹងថា មន្ទីរពេទ្យទើបទទួលបានអ៊ីមែលពីតំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាងត (CDC) របស់សហរដ្ឋអាមេរិក ដែលបានអបអរសាទរចំពោះ ជោគជ័យរបស់មន្ទីរពេទ្យក្នុងការព្យាបាលសម្រាប់អ្នកជំងឺលេខ ៩១ ដែលឆ្លងជំងឺ Covid-19។ នៅក្នុងសារលិខិតនេះ លោកវេជ្ជបណ្ឌិត Drew Posey តំណាង CDC នៃសហរដ្ឋអាមេរិកបានអបអរសាទរមន្ទីរពេទ្យ Cho Ray ដែលបានព្យាបាលអ្នកជំងឺលេខ ៩១  - អាកាសយានិកស្កុតឡេនដែលឆ្លងវីរុស SARS-CoV-2 ប្រកបដោយជោគជ័យកាលពីខែកុម្ភៈឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ តំណាង CDC ក៏បានផ្ញើអត្ថបទនៅលើកាសែតញូវយ៉កថែមស៍ (សហរដ្ឋអាមេរិក) ក្រោមចំណងជើងថា “អាកាសយានិកស្កុតឡេនបានក្លាយជានិមិត្តរូបនៃការប្រយុទ្ធប្រឆាំងវីរុស SARS-CoV-2 របស់ដវៀតណាម” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ