តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យសាព័ត៌មានផ្ដោតសំខាន់លើការឃោសនា និងឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីផ្ទុយពីវប្បធម៌។
តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង - ảnh 1ទិដ្ឋភាពនៃ សិក្ខាសាលាស្ដីពី "តួនាទីនៃសារព័ត៌មានក្នុង ប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង" (រូបថត៖ Ttv24h.vn)

នាថ្ងៃទី ១៦ ខែមិនា ក្នុងក្របខ័ណ្ឌនៃមហោស្រពកាសែតនិទាឃរដូវទូទាំងប្រទេសឆ្នាំ២០១៩ នោះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម និងសមាគមអ្នកកាសែតវៀតណាមបានរៀបចំសិក្ខាសាលាស្ដីពី "តួនាទីនៃសារព័ត៌មានក្នុង ប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង"។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យសាព័ត៌មានផ្ដោតសំខាន់លើការឃោសនា និងឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីផ្ទុយពីវប្បធម៌។ ហើយតាមនោះ ផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជន និងបង្កើតឡើងទំលាប់ល្អៗជាបណ្ដើរៗ។

ចំណែកឯលោក Le Minh Toan អគ្គលេខាធិការកាសែត Tien Phong បានចាត់ទុកថា៖

“ប្រសិនយើងមានគោលបំណងចង់ផ្សព្វផ្សាយព័ត៌មាន ដោយទទួលបានការជឿទុកចិត្តពីសំណាក់មិត្តអ្នកស្ដាប់ មិត្តអ្នកអាននោះ អ្នកកាសែតទាំងអស់ត្រូវមានចំណេះដឹងយ៉ាងទូលំទូលាយ និងស្តង់ដាវប្បធម៌។ ប្រសិនបើគ្មានគោលដៅនោះ គឺយើងមិនអាចតម្រង់ទិសដៅឲ្យមិត្តអ្នកស្ដាប់ មិត្តអ្នកអានលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្ដូរអាកប្បកិរិយាបានឡើយ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ