តំបន់ Kursk របស់រុស្ស៊ីត្រូវបានដាក់ក្នុងស្ថានភាពអាសន្នសហព័ន្ធ

(VOVWORLD) - យោងតាមសេចក្តីប្រកាសកាលនាថ្ងៃទី ៩ ខែសីហា) របស់ក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី ដោយសារតែការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន តំបន់ Kursk នៃប្រទេសរុស្ស៊ីត្រូវបានដាក់ក្នុងភាពអាសន្នសហព័ន្ធ។

ក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា យោងតាម បទប្បញ្ញត្តិ នៅក្នុងតំបន់ដែលមានស្ថានភាពអាសន្នសហព័ន្ធត្រូវបានបង្កើតឡើង ជនរងគ្រោះដែលបាត់បង់ជីវិតនឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុម្តងចំនួន ១ម៉ឺន៥ពាន់ រូប្លិ ដែលស្មើនឹង ១៣៥ ដុល្លារ។ ពួកគេក៏ទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់ការបាត់បង់មួយផ្នែក និងសរុបនៃទ្រព្យសម្បត្តិសំខាន់ៗ។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃសហព័ន្ធរុស្ស៊ីលោក Mikhail Murashko ដោយសារតែការបាញ់ផ្លោងនៅតំបន់ Kursk ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែសីហាមនុស្សចំនួន ៦៦ នាក់បានរងរបួសក្នុងនោះមានកុមារ ៩ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ