ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា

(VOVWORLD) - ក្នុងឱកាសបុណ្យឯករាជ្យជាតិ  នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះ ដែលអូសបន្លាយពីថ្ងៃទី ៣១ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា តំបន់ជាច្រើនមានការកើនឡើងចំនួនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា - ảnh 1ប្រជាជនបានថតទុកពេលបាញ់កាំជ្រួចអបអរទិវាជាតិថ្ងៃទី ២ ខែកញ្ញា (រូបថត៖ Thu Huong/TTXVN)

យោងតាមសេចក្តីប្រកាសនៅថ្ងៃទី ៣ ខែកញ្ញា របស់មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ភ្ញៀវអន្តរជាតិដែលមកទីក្រុងហូជីមិញក្នុងអំឡុងថ្ងៃឈប់សម្រាកថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះបានកើនឡើងដល់ដល់ ៣៨.៨០០ នាក់ កើនឡើង ៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលមកពីសេវាកម្មទេសចរណ៍នៅទីក្រុងហូជីមិញក្នុងឱកាសបុណ្យឯករាជ្យថ្ងៃទី ២ កញ្ញាឆ្នាំនេះ  ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ជាង ២.៩០០ ពាន់លានដុង (ស្មើនឹង ១១៧ លានដុល្លារអាមេរិក) កើនឡើង ១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅទីក្រុង Da Nang យោងតាមមន្ទីរទេសចរណ៍ទីក្រុង Da Nang ថ្ងៃឈប់សម្រាកថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះ ចំនួនភ្ញៀវសរុបទៅកាន់ Da Nang ឈានដល់ជិត ៣០៨.០០០ នាក់ កើនឡើង ២១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលទេសចរណ៍សរុបសម្រេចបានជាង ១.២០០ ពាន់លានដុង (ជាង ៤៨ លានដុល្លារអាមេរិក) កើនឡើង ៣៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភូមិភាគនៅក្បែរទីក្រុង Da Nang គឺខេត្ត Quang Nam ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩៣.០០០ នាក់ក្នុងអំឡុងថ្ងៃឈប់សម្រាកថ្ងៃទី ២ ខែកញ្ញា កើនឡើង ១៦% បើធៀបនឹងឆ្នាំមុន ដោយផ្តោតសំខាន់ទៅលើទីតាំងល្បីៗដូចជា Hoi An ប្រាង្គប្រាសាទ Phu Quoc My Son ….។  ចំនួននេះរួមចំណែកនាំចំនួនភ្ញៀវទេសចរទៅកាន់ខេត្ត Quang Nam ចាប់ពីដើមឆ្នាំនេះឡើងដល់ជិត ៦ លាននាក់ កើនឡើង ៧% បើធៀបនឹងឆ្នាំមុន ដែលនាំមកនូវចំណូលប្រមាណ ៥.៦០០ ពាន់លានដុង (ជាង ២២៥ លានដុល្លារអាមេរិក)។

នៅទីក្រុង Quang Ninh ចំនួនភ្ញៀវទេសចរណ៍មកទស្សនាខេត្តក្នុងអំឡុងថ្ងៃឈប់សម្រាកថ្ងៃទី ២ ខែកញ្ញានេះ បានកើនឡើងដល់ ៤៥៥.០០០ នាក់ កើនឡើង ១៩% បើធៀបនឹងឆ្នាំមុន ដែលនាំមកនូវប្រាក់ចំណូលជាង ១.០០០ ពាន់លានដុង (ប្រហែល ៤០ លានដុល្លារអាមេរិក)។ នៅទីក្រុង Hai Phong ភ្ញៀវទេសចរជាង ៣១០.០០០ នាក់បានមកទីក្រុងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកថ្ងៃទី ២ ខែកញ្ញា កើនឡើង ២៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ មូលដ្ឋានផ្សេងទៀតដូចជា Ninh Binh, Thanh Hoa, Lao Cai, Lam Dong, Khanh Hoa... ក៏បានទទួលទទួលស្គាល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍យ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ