តំបន់ជាច្រើនជួបជុំអាណិកជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០

(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ខេត្ត Tra Vinh  បានរៀបចំពិធីជួបជុំអាណិកជនទទួលអំណរបុណ្យតេតប្រពៃណីវៀតណាម ឆ្នាំ២០២០ ដោយមានការចូលរួមពីអណិកជនខេត្ត Tra Vinh ជាង ១០០ នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បារាំង អាឡឺម៉ង់ កាណាដា អូស្រ្តាលី នូវែលហ្សេឡង់ ជប៉ុននិងកូរ៉េខាងត្បូង។
តំបន់ជាច្រើនជួបជុំអាណិកជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ - ảnh 1 តំបន់ជាច្រើនជួបជុំអណិកជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ (រូបថត៖ TTXVN)

នៅក្នុងពិធីនេះលោក Le Hoang Thuan អណិកជននៅនៅសហរដ្ឋអាមេរិកបានអះអាងថា៖ អណិកជនខេត្ត Tra Vinh នឹងពង្រីកប្រពៃណីសាមគ្គីភាព ព្រមទាំងបន្តចែករំលែកនិងរួមវិភាគទានជាមួយថ្នាក់ដឹកនាំបក្ស និងអាជ្ញាធរខេត្ត ដើម្បីកសាង និងអភិវឌ្ឍន៍ស្រុកកំណើត Tra Vinh ឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងថែមទៀតផងដែរ។

នៅខេត្ត Soc Trang វិញ អញ្ជើញថ្លែងមតិក្នុងពិធីជួបជុំជាមួយអាណិកជនកាលពីថ្ងៃទី ២០ ខែមករា លោក Ngo Hung  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang មានគោលបំណងថា នាពេលខាងមុខ អណិកជននៅខេត្ត Soc Trang នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី និងសកម្មភាពសុខុមាលភាពសង្គម ព្រមទាំងពង្រីកស្មារតីស្នេហាជាតិ និងជានិច្ចកាលឆ្ពោះទៅស្រុកកំណើតនិងមាតុប្រទេសផងដែរ។

នារសៀលថ្ងៃទី ២០ ខែមករានៅទីក្រុង Phan Rang (ខេត្ត Ninh Thuan) លោក Phan Huu Duc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Ninh Thuan បានអះអាងថាខេត្ត Ninh Thuan តែងតែបង្កលក្ខណៈអំណោយផលល្អបំផុត សម្រាប់អាណិកជនវៀតណាមទទួលបាននូវយន្តការ និងគោលនយោបាយសំខាន់ៗស្តីពីការវិនិយោគ ព្រមទាំងមានបំណងចង់ឲ្យអាណិកជនណែនាំនិងបង្កើតស្ពានតភ្ជាប់សម្រាប់ធុរជននៅប្រទេសសាមីស្គាល់អំពីខេត្ត Ninh Thuan ដើម្បីស្វែងរកឱកាសវិនិយោគនិងបង្កើតកម្លាំងចលករក្នុងការជួយអភិវឌ្ឍតំបន់មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ