តំបន់ជាច្រើនបានបំផុសចលនា “បុណ្យតេតដាំដើមឈើ”

(VOVWORLD) -  នាថ្ងៃទី ១៧ ខែកុម្ភះ ពោលគឺថ្ងៃទី ៦ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅខេត្តមួយចំនួនភាគកណ្តាលវៀតណាមបានប្រារព្ធពិធីបំផុសចលនា “បុណ្យ តេតដាំដើមឈើ” និងកម្មវិធីដាំដើមឈើថ្មី ១ ពាន់លានដើម សម្រាប់ឆ្នាំ ២០២១-២០២៥។

តំបន់ជាច្រើនបានបំផុសចលនា “បុណ្យតេតដាំដើមឈើ” - ảnh 1តំបន់ជាច្រើនបានបំផុសចលនា “បុណ្យតេតដាំដើមឈើ”

ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិ ការប្រជាជនខេត្ត Quang Tri ក៏ បានបំផុសចលនាបុណ្យតេតដាំដើម ឈើ នៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរបុរសនៅត្រើយខាងជើងនៃទន្លេ Thach Han។ នាពេលខាងមុខនេះ ខេត្ត Quang Tri នឹងបង្កើតយន្តការនិង គោលនយោបាយដើម្បីជំរុញដល់ការដាំព្រៃឈើផងដែរ។ ថ្នាក់ដឹកនាំខេត្ត Khanh Hoa និងស្រុក Khanh Vinh បានដាំដើមគគីថ្មី (ឈ្មោះវិទ្យាសាស្ត្រ Hopea odorata) ចំនួន ៥០០ ដើម នៅលើផ្ទៃដី ១ ហិកតា ស្ថិតក្នុងតំបន់ព្រៃនៃឃុំ Khanh Binh។ លោក Le Tan Ban ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Khanh Hoa បានឲ្យដឹងថា៖ “កន្លែងដាំដុះគឺជាដីព្រៃដែលមានផលិតភាពដែលត្រូវបានធ្វើអាជីវកម្មរួច ហើយត្រៀមសម្រាប់ការដាំព្រៃឈើ។ ដាំពូជដើមគគី  គឺកំពុងដាំព្រៃឈើ ដែលជាប្រភេទដើមឈើមានអាយុកាលច្រើនឆ្នាំ។ នៅទីតាំងនេះវានៅជិតជ្រោះ បន្ទាប់ពីដាំ យើងអាប្រគល់ឱ្យទៅអនុរក្សព្រៃឈើដើម្បីថែរក្សានិងគ្រប់គ្រង”

ថ្នាក់ដឹកនាំខេត្ត Hau Giang និងមន្ទីរ អង្គភាពនានានៃខេត្ត បានចុះទៅមើលវាលស្រែនាដើមឆ្នាំថ្មីនៅទីក្រុង Vi Thanh។ បន្ទាប់ពីបានទៅទស្សនារូបសណ្ឋានដាំដុះស្រូវដែលមានគុណភាពខ្ពស់របស់ប្រជាជន លោក Le Tien Chau លេខាគណៈកម្មាធិការបក្សខេត្ត Hau Giang បានរួមជាមួយគណៈប្រតិភូខេត្ត បានចូលរួមពិធីបំផុសចលនា “បុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជានិច្ច”ដោយគណៈកម្មា ធិការប្រជាជនទីក្រុង Vi Thanh ទទួលរៀបចំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ