តំបន់ដីសណ្ដទន្លេ Cuu Long តភ្ជាប់ជាមួយខេត្ត ក្រុងនានានៅភូមិភាគកណ្ដាលអភិវឌ្ឍទេសចរណ៍

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែសីហានៅទីក្រុង Da Nang មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh បានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long រៀបចំសន្និសីទជំរុញការផ្សព្វផ្សាយទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long ជាមួយខេត្តក្រុងនានានៅភូមិភាគកណ្ដាល។
តំបន់ដីសណ្ដទន្លេ Cuu Long តភ្ជាប់ជាមួយខេត្ត ក្រុងនានានៅភូមិភាគកណ្ដាលអភិវឌ្ឍទេសចរណ៍ - ảnh 1តំបន់ផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងសន្និសីទ (រូបថត៖ Anh Đào/nhandan.vn)

សន្និសីទសំដៅឧទ្ទេសនាម ផ្សព្វផ្សាយរូបភាព ព័ត៌មាន និងសក្ដានុពលទេសចរណ៍របស់ខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដល់តំបន់ និងសហគ្រាសទេសចរណ៍នៅតាមខេត្ត ក្រុងភូមិភាគកណ្ដាល។ ទន្ទឹមនឹងនោះ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍។

តំបន់ភូមិភាគកណ្ដាលនិងតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមគឺជាទីផ្សារទេសចរណ៍ ដ៏ធំរបស់ប្រទេសជាតិទាំងមូល។ ការតភ្ជាប់ ជំរុញទេសចរណ៍រវាងខេត្ត ក្រុងនានាចាំបាច់ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពជាក់ស្តែង។ ក្នុងសន្និសីទនេះ ស្ថាប័នមានសមត្ថកិច្ចរបស់ខេត្ត-ក្រុងនៃតំបន់ដីសណ្ដទន្លេ Cuu Long និងខេត្ត ក្រុងនានានៅភូមិភាគកណ្ដាល សហគ្រាសទេសចរណ៍បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ