តំបន់នានាជួយជម្រោមជ្រែងការរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញ អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ

(VOVWORLD) -នាថ្ងៃទី ១១ ខែមិថុនា ក្នុងឱកាសរលឹកខួបលើកទី ៧០ នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ ខែមិថុនាឆ្នាំ១៩៤៨-ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨) តំបន់នានានៅទូទាំងប្រទេស វៀតណាម បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍នេះយ៉ាងជាក់ស្តែង និងមានប្រសិទ្ធិភាពផងដែរ។
តំបន់នានាជួយជម្រោមជ្រែងការរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញ អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ - ảnh 1ពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញ អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ

ខេត្ត Thai Nguyen បានរៀបចំពិធីលើកតម្កើងសមូហភាពនិងបុគ្គលឈានមុខ ចំនួន ៧០ នាក់ ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។

ខេត្ត Lai Chau  បានលើកតម្កើងគំរូឈានមុខនានាដែល ដែលមានដស្នាដៃល្អក្នុង “ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថលោក ប្រធានហូជីមិញ" ។ ក្នុង ឱកាសនេះ ខេត្ត Lai Chau   បានអំពាវនាវកម្មាភិបាល សមាជិកបក្សកម្មុយនិស្តវៀតណាមនិងប្រជាជនខិតខំប្រឹងប្រែងចូលរួមការ ប្រឡងប្រណាំងស្នេហាជាតិព្រមទាំងបង្កើនកម្លាំងប្លុកមហាសាមគ្គីនៃបណ្តាប្រជាជាតិដើម្បីគោលដៅគឺធ្វើឲ្យខេត្ត  Lai Chau  អភិវឌ្ឍន៍រួមជាមួយតំបន់ផ្សេងៗ ទៀតនៅទូទាំងប្រទេសឆ្ពោះទៅរកការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត។" 

នាថ្ងៃទី ១១ ខែមិថុនា ខេត្ត Dien Bien បានរៀបចំពិធីលើកតម្កើងបុគ្គលឈានមុខ ចំនួន ១៨០ នាក់ដែលមានស្នាដៃដ៏ឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ លោក Tran Dai Nghia អនុប្រធានអចិន្តៃ្រយ៍នៃគណៈកម្មការរៀបចំការប្រឡង ប្រណាំងនិងជូនរង្វាន់ខេត្ត Dien Bien បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំសុទ្ធសឹងតែមានជនគំរូឈានមុខត្រូវបានលើកតម្កើងក្នុងកិច្ចប្រជុំបូក សរុបរបស់ខេត្ត រួមមានវិស័យជាច្រើនដូចជាកម្លាំងប្រដាប់អាវុធការអភិវឌ្ឍ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍រូបសណ្ឋានក្រុមគ្រូសារធ្វើសេដ្ឋកិច្ចពូកែផងដែរ។នាបច្ចុប្បន្ន ថ្នាក់ដឹកនាំខេត្ត Dien Bien កំពុងបញ្ជាណែនាំនិងអនុវត្តចលនាដ៏សំខាន់ ចំនួន៣គឺចលនាកសាងជនបទថ្មីចលនាសហគ្រាសវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍និងចលនាដើម្បីជនក្រីក្រតាមរយៈនោះនឹងពង្រីករូបសណ្ឋានឈានមុខនាពេលខាងមុខ។”

តំបន់នានាជួយជម្រោមជ្រែងការរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញ អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ - ảnh 2ពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញ អំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ 

នាថ្ងៃទី១១ ខែមិថុនា  ខេត្ត Son La  ក៏បានរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវា លោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ។ គណៈកម្មាធិការប្រជាជនខេត្ត  Son La   បានប្រគល់ប័ណ្ណសរសើរជូនដល់សមូហភាពចំនួន ៣១ និងបុគ្គលចំនួន ២៦ នាក់ ដែលមានស្នាដៃឆ្នើមក្នុងចលនានេះដែរ។  លោកស្រី Cheo Thi Thu អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅតំបន់ទិសពាយ័ព្យ វៀតណាមបានឲ្យដឹងថា៖

“អនុវត្តតាមសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជី មិញ នាងខ្ញុំតែងតែខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។ ក្រៅពីនេះនាងខ្ញុំក៏ចូលរួមសកម្មភាពជាច្រើនរបស់ អង្គភាពទាំងឡាយ ជាពិសេសក្នុងសកម្មភាពឆ្ពោះទៅប្រភពដើមជាតិ។ តាមរយៈ ការប្រឡងប្រណាំងនេះ នាងខ្ញុំយល់ឃើញថាត្រូវតែខិតខំប្រឹងប្រែងជាច្រើនថែម ទៀតដោយសារនេះក៏គឺជាគោលដៅផងនិងការព្យាយាមរបស់នាងខ្ញុំផងដែរ។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ