តំបន់នានាលើទូទាំងប្រទេសបានរៀបចំសកម្មភាពដើម្បីជនក្រីក្រ

តំបន់នានាលើទូទាំងប្រទេសបានរៀបចំសកម្មភាពដើម្បីជនក្រីក្រ - ảnh 1
ទិដ្ឋភាពនៃកម្មវិធី “រាត្រីរួមដៃដើម្បីជនក្រីក្រទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧”

(VOVworld)-នាយប់ថ្ងៃទី១មករា នៅខេត្ត Ha Nam បានរៀបចំកម្មវិធី “រាត្រីរួមដៃ
 ដើម្បីជនក្រីក្រទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧” សំដៅអំពាវនាវអង្គភាព
អាជីវកម្មនានា សហក្រិន សប្បុរសជន រួមដៃគ្នាជួយឧបត្ថម្ភគ្រួសារដែលមាន
ស្ថានភាព​លំបាកលើទូទាំងខេត្ត។នៅក្នុងកម្មវិធីនេះ អង្គការនានា អង្គភាពអាជីវ
កម្មមួយចំនួន រៃអង្គាសប្រាក់បានចំនួន១៧ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភ
ជនក្រីក្រផងដែរ។

        នៅក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧នេះ ក្លឹបសប្បុរសជននៅខេត្ត Gia Lai ក៏បាន
រៀបចំសកម្មភាពរៃអង្គាសប្រាក់ជួយឧបត្ថម្ភកុមារកំព្រានិងអ្នកជំងឺក្រីក្រផងដែរ។
ទន្ទឹមជាមួយគ្នានោះ ផ្នែកសុខាភិបាលខេត្ត Binh Dinh ក៏បានជម្រុញខ្លាំងការងារ
ពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំសង្កូវឥតគិតថ្លៃសម្រាប់ប្រជាជនរងការខូតខាត
 ដោយគ្រោះធម្មជាតិផងដែរ។ វេជ្ជបណ្ឌិត Le Quang Hung នាយកមន្ទីរសុខាភិបាល
 ខេត្ត Binh Dinh បានឲ្យដឹងថា៖

        “យើងខ្ញុំក៏បានប្រើប្រាស់ប្រភពជំនួយពីស្ថាប័ន ក្រុមហ៊ុន និងសហគ្រាសនា
នា ដើម្បីជួយឧបត្ថម្ភថ្នាំសង្កូវសម្រាប់ការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ លើស
ពីនេះ ទៅទៀត មន្ទីរសុខាភិបាលក៏បានចលនាអង្គភាពអាជីវកម្មមួយចំនួនជួយ
ឧបត្ថម្ភ អំណោយជាង៧០០ចំណែកសម្រាប់ប្រគល់ឲ្យអ្នកជំងឺនិងជនក្រីក្រផង
ដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ