តំបន់នានាលើទូទាំងប្រទេសអនុវត្តនូវវិធានការបង្ការប្រឆាំងព្យុះ Tembin

(VOVWORLD) -ចំពោះមុខការប្រែប្រួលយ៉ាងស្មុគ្រស្មាញនៃខ្យល់ព្យុះ Tembin នាថ្ងៃទី២៣ធ្នូ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល បានអញ្ជើញផ្ញើសារទូរលេខ តម្រូវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ម្ចាស់ការទប់ទល់ជាមួយខ្យល់ព្យុះ Tembin។ 


នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យក្រ សួងស្ថាប័នទាក់ទងនានា អនុវត្តនូវភារកិច្ចចាំបាច់មួយចំនួន ក្នុងនោះមានការតាមដាន ជាប់ ធ្វើបច្ចុប្បន្នកម្មព័ត៌មាននៃការប្រែប្រួលរបស់ព្យុះ ជាពិសេស ជម្រៀសប្រជាជន ចេញពីតំបន់គ្រោះថ្នាក់។

        រហូតមកដល់ពេលនេះ បណ្តាខេត្តវាលសណ្តទន្លេ Cuu Long បានរៀបចំវិធាន ការ ជម្លៀសប្រជាជនជាង៥ម៉ឺនគ្រួសារដល់កន្លែងសុវត្ថិភាព។ ហើយខេត្ត Tien Giang ខេត្ត Kien Giang និង Ba Ria –Vung Tau ក៏បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល ចូលរួមការបង្កាប្រឆាំងព្យុះ Tembin ប្រកបដោយប្រសិទ្ធិភាពផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ