តំបន់អាស៊ីនៅតែជាចំណុចកណ្តាលនៃផ្ទុះរាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៧០៦.៣១៧ នាក់ ក្នុងចំណោមករណីសរុបចំនួន ៤៣.៧៥០.៩៨៣ ករណី។

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ២៧ ខែកញ្ញា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងកូវីដ ១៩ សរុបចំនួន ២៣២.៥៧៦.៩៦៦ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤.៧៦១.៥៣១ នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៧០៦.៣១៧ នាក់ ក្នុងចំណោមករណីសរុបចំនួន ៤៣.៧៥០.៩៨៣ ករណី។

អាស៊ីនៅតែជាតំបន់ដែលមានករណីឆ្លងនិងស្លាប់ថ្មីខ្ពស់បំផុតនៅលើពិភពលោកដោយមានអ្នកឆ្លងចំនួន ១៥៦.១៧១ ករណីនិងស្លាប់ ១.៩៨៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ស្ថានភាពនៃការរីករាលដាលនៅក្នុងប្រទេសអាស៊ីមួយចំនួននៅតែមានភាពស្មុគស្មាញ សូម្បីតែប្រទេសដែលមានអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ