តភ្ជាប់បញ្ញវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុប៖ រីកសាយភាយចំណេះដឹង ជំរុញការជក់ចិត្តកសាងពិភពលោក

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃមហោស្រពយុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបឆ្នាំ២០២២ នាថ្ងៃទី២០ ខែសីហា សិក្ខាសាលាវិទ្យាសាស្ត្របញ្ញាវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុបលើកទី១ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទ Sazava សាធារណៈរដ្ឋឆែក។ 
តភ្ជាប់បញ្ញវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុប៖ រីកសាយភាយចំណេះដឹង ជំរុញការជក់ចិត្តកសាងពិភពលោក - ảnh 1ប្រតិភូបញ្ញាវន្តវៀតណាមចូលរួមសិក្ខាសាលាវិទ្យាសាស្ត្របញ្ញាវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុបលើកទី១។ (រូបថត៖ VOV)

សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់យុវជន និងនិស្សិតវៀតណាមជាង១០០នាក់មកពីប្រទេសអឺរ៉ុបជាង១០ រួមជាមួយវាគ្មិនមួយចំនួនដែលជាសាស្រ្តាចារ្យ និងបណ្ឌិតវៀតណាមមកពីសាកលវិទ្យាល័យឈានមុខគេនៅអឺរ៉ុប។

សិក្ខាសាលាគឺសំដៅតភ្ជាប់បញ្ញវន្តវ័យក្មេងវៀតណាមនៅអឺរ៉ុប ដើម្បីរីកសាយភាយចំណេះដឹង និងជំរុញការជក់ចិត្តកសាងពិភពលោកសម្រាប់យុវជន។ ទន្ទឹមនឹងនោះ បង្កើតវេទិកាសម្រាប់យុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុប ដើម្បីផ្លាស់ប្តូរការសិក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមដែលកំពុងសិក្សា និងធ្វើការនៅអឺរ៉ុប លើបញ្ហាដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន ដូចជាសេដ្ឋកិច្ច ជីវបច្ចេកវិទ្យា និងជីវឱសថ បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ