តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត

តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត - ảnh 1
តភ្ជាប់បៃតងឆ្ពោះទៅខឿនកសិកម្មស្អាត

(VOV)_នាថ្ងៃទី២៧ខែធ្នូ នៅទីក្រុងហូជីមិញ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជនបទ
វៀតណាម បានរៀបចំពិធីបំផុសកម្មវីធី៖តភ្ជាប់បៃតងឆ្ពោះទៅខឿន​កសិកម្មស្អាត។
 គោលដៅរបស់កម្មវិធីនេះគឺតភ្ជាប់កសិករ និង​ផលិតកម្ម​ក្នុងសហករណ៍ អង្គការ
សហករណ៍ អង្គភាពអាជីវកម្មកែច្នៃ ពាណិជ្ជកម្ម តាម​បទដ្ឋានសុវត្ថិភាព គុណភាព
ខ្ពស់។ តាមរយកម្មវិធីនេះ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍សង្ឃឹមថា៖នឹងតភ្ជាប់ចាប់
ពីអ្នកផលិតរហូត​ ដល់អ្នកប្រើប្រាស់ រួមគ្នាកសាងខឿន​កសិកម្មស្អាត ផលិតកសិផល
ស្អាត មានគុណភាព មានកម្លាំងប្រកួតប្រជែង ​បំពេញបានតម្រូវការប្រើប្រាស់ក្នុង
សង្គម និងនាំចេញ។ ទន្ទឹមនឹងនោះ ​នាំខឿនកសិកម្មវៀតណាមបន្តអភិវឌ្ឍន៍ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ