តម្លៃនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសអេស្បាញបានកើនឡើងជាង ១០០%

(VOVWORLD) - នាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា៖ ការនាំចេញកាហ្វេទៅកាន់ទីផ្សារអេស្ប៉ាញបានកើនឡើងជាង ១០០%។ 
តម្លៃនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសអេស្បាញបានកើនឡើងជាង ១០០% - ảnh 1កម្មករនៃក្រុមហ៊ុនផលិតកម្ម និងពាណិជ្ជកម្ម  Vuong Thanh Cong  (Dak Lak) ប្រមូលផលកាហ្វេ (រូបថត៖ Tuan Anh/TTXVN)

តម្លៃកាហ្វេបន្តរក្សាសន្ទុះកើនឡើង និងឈរនៅកម្រិតខ្ពស់។ ក្នុងខែមេសា វៀតណាមបាននាំចេញកាហ្វេជិត ១១ពាន់តោនទៅកាន់ទីផ្សារអេស្ប៉ាញ ដែលមានតម្លៃជិត ៤២,៧លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញកាហ្វេទៅកាន់ទីផ្សារអេស្ប៉ាញជិត ៥៥,៤ ពាន់តោន ដែលមានតម្លៃជាង ១៩៣ លានដុល្លារអាមេរិក កើនឡើង ៥៣,៧% ក្នុងបរិមាណ និងកើនឡើង ១៣៦,៦% អំពីតម្លៃ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

យោងតាមនាយកដ្ឋាននាំចេញ  នៅពាក់កណ្តាលខែឧសភា តម្លៃកាហ្វេ Robusta និង Arabica បានស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះធៀបនឹងប៉ុន្មានថ្ងៃមុននោះ។ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ដែលរួមចំណែកដល់ការជំរុញចំណូលលក់នៅលើទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ