តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបផ្នែកតម្បាញកាត់ដេរមានការកើនឡើងក្នុងឆមាសទី១

(VOVWORLD) -តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញតម្បាញកាត់ដេរនារយៈពេលឆមាសទី១ឆ្នាំ២០១៧ របស់វៀតណាមគឺទទួលបានជិត១៤,៦ពាន់លានដុល្លារអាមេរិក កើន១១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។


ប៉ុន្តែ យោងតាមលោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមថា កំណើនរបស់ផ្នែក នេះនៅប្រកបហានិភ័យជាច្រើនដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកអស្ថិរភាព។ លើសពីនេះទៅទៀត ឥទ្ធិពលអសកម្ម ពីគោលនយោបាយគាំពារពាណិជ្ជកម្មរបស់រដ្ឋ អំណាចអាមេរិករួមទាំងការកែប្រែការប្រាក់របស់នាយកដ្ឋានទុកបម្រុងអាមេរិក (FED) ក៏ជះឥទ្ធិពលទៅលើកំណើនរបស់ផ្នែកត្បាញកាតដេរវៀតណាមទាំងមូលផង ដែរ។ តាមក្រុមអ្នកជំនាញការសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៧នេះ តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញ របស់ផ្នែកត្បាញកាតដេរវៀត ណាមអាចទទួលបាន៣១ពាន់លានដុល្លារអាមេរិក កើន ១១%បើប្រៀបនឹងឆ្នាំ ២០១៦៕


ប្រតិកម្មទៅវិញ

ផ្សេងៗ