តម្លៃប្រេងនៅទីផ្សារពិភពលោកបន្តកើនឡើង
|
រូបថតៈ អ៊ីនធើណែត |
(VOVworld)-បរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំងផ្ទុកបំរុងយុទ្ធសាស្រ្តរបស់អាមេរិកមានការថយចុះជាលើកដំបូងនារយៈ៤ខែកន្លងទៅ ជាមូលហេតុធ្វើឲ្យតម្លៃ ប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកបន្តកើនដល់កម្រិតខ្ពស់បំផុតគិត
តាំងពីដើមឆ្នាំ២០១៥។ តាមតួរលេខពីទីផ្សាផ្លាស់ប្តូរពាណិជ្ជកម្មញ៉ូវយ៉កថា
ក្នុងពេលជួញដូរចុងក្រោយនាថ្ងៃទី៦ឧសភា តម្លៃប្រេងឆៅរបស់អាមេរិកកើន
ពី០,៥៣ ដុល្លារឡើងដល់៦០,៩៣ដុល្លារក្នុង១ធុង។ នេះជាតម្លៃខ្ពស់បំផុតតាំង
ពីខែធ្នូឆ្នាំ ២០១៤មក។ នៅទីផ្សារទីក្រុងឡុង តម្លៃប្រេង Brent របស់ភាគខាង
ជើងកើនដល់ ៦៧,៧៧ដុល្លារក្នុង១ធុង ក៏ជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។
ដោយហេតុនេះ តម្លៃប្រេងឆៅនៅអាមេរិកកើន៥០%និងប្រេង Brent ក៏កើន៣០%៕