តម្លៃប្រេងមានស្ទុះឡើងវិញបន្ទាប់ពីអាមេរិកនិងចិនឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម” ដំណាក់កាលទី ១”

(VOVWORLD) - នាថ្ងៃទី ១៦ ខែធ្នូ តម្លៃប្រេងនៅលើពិភពលោកមានការកើនឡើងយ៉ាងស្រាលបន្តិចនៅក្នុងវគ្គប្រតិបត្តិការដើមសប្តាហ៍នេះ ដោយសារការរំពឹងថាតម្រូវការប្រើប្រាស់ថាមពលនឹងកើនឡើងបន្ទាប់ពីសហរដ្ឋ អាមេរិកនិងចិនបាន     ជូនដំណឹងថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ កាលពីថ្ងៃទី ១៣ ខែធ្នូ។
តម្លៃប្រេងមានស្ទុះឡើងវិញបន្ទាប់ពីអាមេរិកនិងចិនឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម” ដំណាក់កាលទី ១” - ảnh 1 តម្លៃប្រេងមានស្ទុះឡើងវិញបន្ទាប់ពីអាមេរិកនិងចិនឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ ដំណាក់កាលទី ១” (រូបថត៖ AFP/TTXVN)

ទោះយ៉ាងណា ការកើនឡើងនេះនៅតែទាបជាងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ខែកន្លងទៅ។ យោងតាមអ្នកវិភាគ Phil Flynn បានឲ្យដឹងថា វឌ្ឍនភាពក្នុងការចរចាពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភព លោក អាចបង្កើនតម្រូវការប្រេងឆៅ។ លើសពីនេះទៀត តម្លៃប្រេងបានកើនឡើងមួយផ្នែកដោយសារតែការស្ថិតិរបស់ចិន ដែលបង្ហាញពីទិន្នផលឧស្សាហកម្មនិងកំណើនលក់រាយបានកើនឡើងយ៉ាងឆាប់រហ័សជាងការប៉ាន់ស្មានចាប់តាំងពីខែ វិច្ឆិកាកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ