តារាងពន្ធនាំចូលអនុគ្រោះសំរាប់សហគ្រាសក្នុងពេលអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចវៀតណាម-ជប៉ុន
![តារាងពន្ធនាំចូលអនុគ្រោះសំរាប់សហគ្រាសក្នុងពេលអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចវៀតណាម-ជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_07_21/nganh-nong-nghiep-va-noi-lo-nhap-sieu_499073 (1).jpg) |
បណ្ដាមុខទំនិញកសិផល ជលផល និងតម្បាញ់កាត់ដេររបស់វៀតណាម ទទួលបានកំរិតពន្ធអនុគ្រោះច្រើនជាងគេ |
(VOV)_នេះគឺជាប្រធានបទនៃជំនួបសន្ទនា ដោយសម្ព័ន្ធសមាគមអង្គភាពអា
ជីវកម្មខ្នាតតូចនិងមធ្យមវៀតណាមរៀបចំឡើង នាថ្ងៃទី២១ កក្កដា។ នៅទីនេះ អង្គ
សន្និសីទ បានចាត់ទុកថា៖ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចវៀតណាម-ជប៉ុន បានបើក
ចេញឱកាសធំធេងសំរាប់ទំនិញវៀតណាម ជ្រៀតចូលក្នុងទីផ្សារជប៉ុន។ តាមកិច្ច
ព្រមព្រៀងនេះ បណ្ដាមុខទំនិញកសិផល ជលផល និងតម្បាញ់កាត់ដេររបស់វៀត
ណាម ទទួលបានកំរិតពន្ធអនុគ្រោះច្រើនជាងគេ។ លោក Tran Dinh Thien ប្រធាន
វិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម មានប្រសាសន៍ថា៖
“ អង្គភាពអាជីវកម្មត្រូវតែផ្លាស់ប្តូរជាសារវ័ន្តអំពីចក្ខវិស័យ និងការត្រិះរិះ ពី
ព្រោះ វៀតណាមកំពុងធ្វើសមាហរណកម្ម បានជាការទាមទារអំពីគុណភាពខ្ពស់។
ដូច្នេះ ក្រៅពីបណ្ដាផលិតផលរួមរបស់ពិភពលោក វៀតណាមក៏ត្រូវយកចិត្តទុក
ដាក់ដល់បណ្ដាផលិតផលពិសេសដោយឡែក ជាពិសេសគឺផលិតផលដែលមាន
តែនៅវៀតណាមប៉ុណ្ណោះ។ ដូច្នេះ អង្គភាពអាជីវកម្មត្រូវតែកំណត់ទិសដៅសំពោះ
បច្ចេកវិទ្យាដើម្បី តម្រង់ទៅលើបណ្ដាផលិតផលពិសេសដោយឡែករបស់ខ្លួន
ហើយឆ្ពោះទៅផលិតផលបច្ចេកវិទ្យាខ្ពស់៕”