តារាបង្ហាញម៉ូដល្បីឈ្មោះនៅលើពិភពលោក Jessica Minh Anh ផ្សព្វផ្សាយគោលទេសចរណ៍ដៅវៀតណាម

(VOVWORLD) - ចាប់ពីចុងខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ អគ្គនាយកដ្ឋានទេសចរណ៍ និង តារាបង្ហាញម៉ូដល្បីឈ្មោះនៅលើពិភពលោក Jessica Minh Anh នឹងសហការរៀបចំ និងផលិតកម្មវិធីទូរទស្សន៍ "Jessica Minh Anh: ថ្ងៃវិលប្រឡប់មកវៀតណាមវិញ"។
តារាបង្ហាញម៉ូដល្បីឈ្មោះនៅលើពិភពលោក Jessica Minh Anh ផ្សព្វផ្សាយគោលទេសចរណ៍ដៅវៀតណាម - ảnh 1 ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការផ្សព្វផ្សាយគោលដៅ ផលិតផល សេវាកម្មទេសចរណ៍វៀតណាម

នារសៀលថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍ នៃ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងក្រុមហ៊ុនចំកាត់ផ្សព្វផ្សាយ JMA សកលលោក  (Jessica Minh Anh) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការផ្សព្វផ្សាយគោលដៅ ផលិតផល សេវាកម្មទេសចរណ៍វៀតណាម។

តាមការរំពឹងទុក ចាប់ពីចុងខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ អគ្គនាយកដ្ឋានទេសចរណ៍ និង តារាបង្ហាញម៉ូដល្បីឈ្មោះនៅលើពិភពលោក Jessica Minh Anh នឹងសហការរៀបចំ និងផលិតកម្មវិធីទូរទស្សន៍ "Jessica Minh Anh: ថ្ងៃវិលប្រឡប់មកវៀតណាមវិញ" ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ល្បីៗ គួរឲ្យទាក់ទាញរបស់វៀតណាមលើ បណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិ។

សូមបញ្ជាក់ដែរថា កម្មវិធីទេសចរណ៍ “Jessica Minh Anh: Coming Home” គឺជាដំណើរដំបូងរបស់ Jessica Minh Anh នៅវៀតណាម ក្រោយរយៈពេលជាច្រើនឆ្នាំ ធ្វើការ និងរស់នៅក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ