ត្រៀមជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤

(VOVWORLD) - ថ្ងៃស្អែក (ថ្ងៃទី ៥ ខែកញ្ញា) សិស្សានុសិស្សវៀតណាមជាង ២០ លាននាក់នឹងឈានចូលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ 

មកដល់ពេលនេះ មូលដ្ឋាននានាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍សិស្សានុសិស្សចូលរៀន។ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Le Duan ឃុំ Ra Puk ស្រុក Krong Nang (ខេត្ត Dak Lak)  មានសិស្សចំនួន ៧១០នាក់ នៅកម្រិតសិក្សាពីរ។ ចាប់តាំងពីពាក់កណ្តាលខែសីហាមក សាលាបានបញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនគ្រប់កម្រិតថ្នាក់។ ជាមួយគ្នានេះ សាលាបានទិញ និងបំពេញបន្ថែមសម្ភារៈបង្រៀន តុបតែងបរិវេណសាលា និងថ្នាក់រៀន ព្រមទាំងបង្កើតទេសភាពបៃតងនិងស្រស់ស្អាតសម្រាប់ឆ្នាំសិក្សាថ្មី។

នៅទីក្រុង Yen Bai នាថ្ងៃទី ៣០ សីហា គណៈកម្មាធិការព័ត៌មាន (VOV1) នៃវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Van Chan និងអ្នកឧបត្ថម្ភបានរៀបចំពិធីសម្ពោធទីតាំងសាលា Sai Luong ដែលជាសាលាមត្តេយ្យនៅឃុំ An Luong ស្រុក Van Chan។

ទន្ទឹមនឹងនោះ នៅឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam ជាកន្លែងដែលជនជាតិ Mo Nong រស់នៅយ៉ាងច្រើនកុះករ បន្ថែមពីលើការរៀបចំសម្ភារៈបរិក្ខារសម្រាប់បង្រៀន និងរៀន លោកគ្រូអ្នកគ្រូនៃសាលាជនជាតិភាគតិច Tra Leng បានចុះមូលដ្ឋាន  ដើម្បីលើកទឹកចិត្តសិស្សឱ្យទៅថ្នាក់រៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ