ត្រៀមរៀបចំសេណារីយ៉ូលម្អិតសម្រាប់ការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺកូវីដ ១៩

(VOVWORLD) -  នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ តំបន់នានាកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត តាមរយៈការបង្កើតសេណារីយ៉ូឆ្លើយតបជាបន្ទាន់។

ត្រៀមរៀបចំសេណារីយ៉ូលម្អិតសម្រាប់ការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺកូវីដ ១៩ - ảnh 1កម្លាំងមុខងារបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់ជុំវិញផ្សារ Dong Da ខ័ណ្ឌ Hai Chau ទីក្រុង Da Nang (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ - ១៩ នៃទីក្រុងហូជីមិញ នាថ្ងៃទី ១០ ឧសភា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ ស្ថាប័នមានសមត្ថកិច្ចទាំងអស់ រួមទាំងអាជ្ញាធរតំបន់ ត្រូវប្រតិបត្តិការឡើងវិញ រាល់វិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅកម្រិតខ្ពស់បំផុត ពោលគឺ ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយ តបនឹងការរីករាលជំងឺរាតត្បាតនៅក្នុងតំបន់។ ថ្នាក់ដឹកនាំក្រុងក៏បានសំណូមពរឱ្យវិស័យសុខាភិបាល មានផែនការសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅតាមមូលដ្ឋាន ដែលមានទំហំ ៥០០០ គ្រែ ត្រៀមរៀបចំសម្រាប់ស្ថានភាពមានអ្នកជំងឺចំនួន ៣ ម៉ឺននាក់ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី។

នាថ្ងៃដដែល នៅក្នុងសន្និសីទអនឡាញជាមួយប្រធានគណៈកម្មាធិការប្រជាជននៃស្រុកក្រុងទូទាំងប្រទេស សំដៅទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងមូលដ្ឋាន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Nguyen Van Ut បាន ដឹកនាំឲ្យត្រៀមសេណារីយ៉ូលម្អិតសម្រាប់ឆ្លើយតបនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញរបស់កូវីដ ១៩ ក៏ដូចជា បង្កើតសេណារីយ៉ូលម្អិតសម្រាប់ការងាររៀបចំការបោះឆ្នោតក្នុងស្ថានភាពមានជំងឺរាតត្បាតផងដែរ។

ជាមួយគ្នានោះ ខេត្ត Thua Thien  - Hue ក៏ត្រៀមខ្លួនសម្រាប់សេណារីយ៉ូខ្ពស់បំផុតក្នុងករណីអនុវត្តន៍វិធានការរក្សាគម្លាតសង្គមទូទាំងខេត្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ