ត្រូវប្រយ័ត្នប្រយែងក្នុងការនាំមនុស្សឆ្លងដែនចូលវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងករណីពិតជាចាំបាច់ រាល់ការហោះហើរបញ្ចូនប្រជាជនឱ្យវិលត្រឡប់មកប្រទេសវិញ ត្រូវតែបានក្រសួង៖ សុខាភិបាល ក្រសួងការបរទេស ការពារប្រទេស នគរបាល ក្រសួងគមនាគមន៍និងដឹកជញ្ចូន យល់ព្រមនិងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីពិចារណានិងផ្តល់សេចក្តីសម្រេច។

ដោយសារតែមានការលេចចេញនូវទម្រង់កូវីដ ១៩ ថ្មី ដែលមានការឆ្លងរាលដាលយ៉ាងលឿននៅក្នុងប្រទេសជាច្រើននោះ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងករណីពិតជាចាំបាច់ រាល់ការហោះហើរបញ្ចូនប្រជាជនឱ្យវិលត្រឡប់មកប្រទេសវិញ ត្រូវតែបានក្រសួង៖ សុខាភិបាល ក្រសួងការបរទេស ការពារប្រទេស នគរបាល ក្រសួងគមនាគមន៍និងដឹកជញ្ចូន យល់ព្រមនិងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីពិចារណានិងផ្តល់សេចក្តីសម្រេច។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មា ធិការប្រជាជននៃខេត្ត - ក្រុងបានពង្រឹងការត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាឱ្យបាននូវការគោរពយ៉ាងតឹងរឹងជាមួយនឹងបទប្បញ្ញត្តិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្រសួងការពារប្រទេសនិងក្រសួងនគរបាលពង្រឹងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ផ្លូវទឹក ផ្លូវសមុទ្រនិងរួមជាមួយខេត្ត - ក្រុងដើម្បីដឹកនាំអាជ្ញាធរមូលដ្ឋានពង្រឹងការឃោសនាឲ្យគ្រួសាដែលមានសាច់ញាត្តិរស់នៅបរទេស ហើយបើចង់ត្រឡប់មកប្រទេសវិញ ដាច់ខាតកុំឆ្លងដែនដោយខុសច្បាប់ទាល់តែសោះ។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ក្រសួងគមនាគមន៍នឹងដឹកជញ្ជូនធ្វើការស្រាវជ្រាវនិងជំរុញការបន្តជើងហោះហើរពាណិជ្ជកម្មធម្មតា ទៅកាន់ប្រទេសនានាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីដើម្បី បម្រើ “គោលដៅទ្វេ” និងឆ្លើយតបតម្រូវការធ្វើដំណើររបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ