តុលាការកំពូលអ៊ីស្រាអែល​ពិភាក្សា​អំពីលទ្ធភាព លោក Benjamin Netanyahu បន្តធ្វើជានាយករដ្ឋមន្ត្រី

(VOVWORLD) - នាយករដ្ឋមន្រ្អ៊ីស្រាអែលលោក Benjamin Netanyahu និងថ្នាក់ដឹកនាំគណបក្សបៃតង - ស លោក Benny Gantz នាថ្ងៃទី ២០ ខេមេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតរដ្ឋាភិបាលសាមគ្គីភាព ពោលគឺតំណែងជានាយករដ្ឋមន្រ្តីនឹងត្រូវបានប្ដូរវេនគ្នា។
តុលាការកំពូលអ៊ីស្រាអែល​ពិភាក្សា​អំពីលទ្ធភាព លោក Benjamin Netanyahu បន្តធ្វើជានាយករដ្ឋមន្ត្រី - ảnh 1 នាយករដ្ឋមន្រ្អ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែឧសភា តុលាការកំពូលអ៊ីស្រាអែលបានធ្វើការសួរដេញដោលបើកសវនាការរយៈពេល ២ថ្ងៃ ដើម្បីសម្រេចចិត្តថា តើលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភបបំពានទំនុកចិត្ត អាចអនុញ្ញាតឱ្យបង្កើតរដ្ឋាភិបាលថ្មីដែរ ឬអត់។ សាលក្រមនេះគ្រោងនឹងត្រូវបាននាំចេញនាថ្ងៃទី ៧ ខែឧសភា។

ប្រសិនបើ សាលក្រមដែលត្រូវបាននាំចេញ ដែលគ្មានផលប្រយោជន៍សម្រាប់លោក Benjamin Netanyahu នោះ ទំនងនឹងប្រព្រឹត្តិទៅការបោះឆ្នោតលើកទី ៤ ចាប់ពីខែមេសា ឆ្នាំ២០១៩ ក្នុងបរិបទដែល អ៊ីស្រាអែលកំពុងត្រូវឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 និងផលវិបាកសេដ្ឋកិច្ច ដែលបណ្ដាលពីជំងឺរាតត្បាតនេះ។

មុននេះ លោក Benjamin Netanyahu និងថ្នាក់ដឹកនាំគណបក្សបៃតង - ស លោក Benny Gantz នាថ្ងៃទី ២០ ខេមេសា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតរដ្ឋាភិបាលសាមគ្គីភាព ពោលគឺតំណែងជានាយករដ្ឋមន្រ្តីនឹងត្រូវបានប្ដូរវេនគ្នា។ បន្ទាប់មក ក្រុមជាច្រើន ដែលក្នុងនោះមានគណបក្សប្រឆាំង និងអង្គការឃ្លាំមើលប្រជាធិបតេយ្យបានដាក់ញត្តិទៅតុលាការកំពូលអ៊ីស្រាអែលដើម្បីលុបចោលកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ