តុលាការកំពូលអ៊ីស្រាអែលលុបចោលច្បាប់នៃការតាំងទីលំនៅដ្ឋាននៅតំបន់វេសប៊ែង( Westbank)

(VOVWORLD) -  នាថ្ងៃទី ៩ ខែមិថុនា តុលាការកំពូលអ៊ីស្រាអែល បាន លុបចោលច្បាប់ស្តីពីការតាំងទីលំនៅដ្ឋានដែលអនុញ្ញាតឱ្យអ៊ីស្រាអែលទន្ទ្រានកាន់កាប់លើដីធ្លីជនប៉ាឡេស្ទីននៅតំបន់វេសប៊ែងដោយអះអាងថាច្បាប់នេះគឺ “រលោភបំពានលើរដ្ឋធម្មនុញ្ញ” តែម្តង។
តុលាការកំពូលអ៊ីស្រាអែលលុបចោលច្បាប់នៃការតាំងទីលំនៅដ្ឋាននៅតំបន់វេសប៊ែង( Westbank) - ảnh 1 ការតាំងទីលំនៅ Givat Zeev របស់អ៊ីស្រាអែលនៅជិត Ramallah តំបន់ West Bank  (រូបថត៖ AFP / TXXVN)

មុននេះច្បាប់ស្តីពីបទបញ្ញត្តិតាំងទីលំនៅដ្ឋានត្រូវបានអនុម័តនាឆ្នាំ២០១៧ ដោយសម្ព័ន្ធមិត្តស្តាំនិយមរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។

យោងតាមច្បាប់នេះ ការតាំងទីលំនៅដ្ឋានប្រមាណ ៤០០០ ខ្នងត្រូវបាន សាងសង់លើដីឯកជននៅតំបន់វេសប៊ែង ដែលទំនងជាស្របច្បាប់ ប្រសិនបើអ្នកតាំងលំនៅមិនដឹងពីកម្មសិទ្ធិរបស់ជនប៉ាឡេស្ទីននៅពេលដែលគេសាងសង់ផ្ទះ ឬប្រសិនបើអ្នកតាំងលំនៅត្រូវបានសាងសង់ក្រោមការណែនាំរបស់រដ្ឋាភិបាល។ ម្ចាស់ដីជនជាតិប៉ាឡេស្ទីននឹងទទួលបានសំណងវិញផងដែរ។

ក្នុងសេចក្តីសម្រេចចិត្តថ្មីរបស់ក្រុមប្រឹក្សាចៅក្រម ប្រធានតុលាការ Esther Hayut បានអះអាងថាច្បាប់នេះ“ រំលោភបំពានលើសមភាពស្តីពីកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន” និង “ការរើសអើងរវាងជនអ៊ីស្រាអែលនិងជនប៉ាឡេស្ទីននៅក្នុងតំបន់” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ