តុលាការកម្ពុជាចេញដីកាបង្គាប់ចាប់ខ្លួនទណ្ឌិតសម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង CNRP

(VOVWORLD) -នាថ្ងៃទី១៦ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញបានចេញដីការបង្គាប់ចាប់ខ្លួន      ទណ្ឌិត សម រង្ស៊ី  អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ CNRP ដែលត្រូវបានរំលាយចោលកាលពីមុននោះ។
តុលាការកម្ពុជាចេញដីកាបង្គាប់ចាប់ខ្លួនទណ្ឌិតសម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង CNRP - ảnh 1 ទណ្ឌិត សម រង្ស៊ី  អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ CNRP (នៅកណ្តាល) (រូបថត៖ AFP/TTXVN)

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាមួយច្បាប់ស្តីពីការបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ឲ្យបានឆាប់ៗ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ពីបទប្រមាថព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី ។ យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក គីម សន្តិភាពបានឲ្យដឹងថា ប្រសិនបើត្រូវបានកាត់ទោស ទណ្ឌិត សម រង្ស៊ី ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។

គួរជម្រាបថា មុននេះ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្រ្តីឡាវនាថ្ងៃទី ១២ ខែកញ្ញា នៅទីក្រុងភ្នំពេញ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី    កម្ពុជា បានមានប្រសាសន៍ថា ប្រទេសនេះបានស្នើឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន ចាប់ខ្លួននិងធ្វើបត្យាប័ន ទណ្ឌិត សមរង្ស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ