តុលាការជំនុំជំរៈអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវផ្អាក

តុលាការជំនុំជំរៈអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវផ្អាក - ảnh 1
អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi (Reuters)

        Vovworld-តុលាការព្រហ្មទ័ណ្ឌក្រុងគែនាថ្ងៃទី១៦កុម្ភៈបានសំរេចចិត្តផ្អាកការ​ជំនុំជំរៈដំបូងចំពោះអតីតប្រធានាធិបតី Mohamed Morsi ដោយការចោទប្រកាន់​ធ្វើ
ចារបុរសបន្ទាប់ពីមេធាវីនានាដកខ្លួនចេញសំដៅប្រឆាំងជំទាស់ការដែលជនជាប់
ចោទត្រូវឈរក្នុងទ្រុងកញ្ចក់។ អ្នកប្រមុខក្រុមមេធាវី Selim El Awa បានស្នើរ​ដក
ចេញទ្រុងកញ្ចក់ជាមួយមូលហេតុថាវារារាំងជនជាប់ចោទស្ដាប់ការចោទប្រកាន់។ ប៉ុន្តែតុលាការបានបដិសេធសំណើរនេះហើយសំណូមពរសហព័ន្ធមេធាវីបញ្ជាឲ្យ​មេធាវីចំនួន១០នាក់ថ្មីដើម្បីការពារឲ្យលោក Mohamed Morsi និងជនជាប់​ចោទ​ផ្សេងៗក្នុងអង្គជំនុំជំរៈនាថ្ងៃទី២៣កុម្ភៈ។

        អតីតប្រធានាធិបតី Mohamed Morsi ក៏ត្រូវមានវត្តមាននៅអង្គជំនុំជំរៈចំនួន​៣​ផ្សេងទៀតដោយការចោទប្រកាន់បង្កអំពើរហឹង្សានិងសម្លាប់បាតុករប្រឆាំងនា​ដើម
ខែធ្នូឆ្នាំ២០១២ រៀបចំហែកគុកចាប់ចំណាប់ខ្មាំងជាដើម។ លោក Mohamed Morsi អាចប្រឈមមុខនឹងការកាត់ទោសដាក់គុកអស់១ជីវិតរឺប្រហារជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ