តុលាការ​យុត្តិធម៌​កំពូល​វេណេស៊ុយអេឡា​បាន​បញ្ជាក់​ពី​ការ​ជាប់ឆ្នោត​ឡើងវិញ​របស់​លោក​ប្រធានាធិបតី Maduro

(VOVWORLD) - តុលាការយុត្តិធម៌កំពូលវេណេស៊ុយអេឡា (TSJ) កាលពីថ្ងៃទី ២២ ខែសីហា បានប្រកាសថាប្រធានាធិបតី Nicolas Maduro បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា។

ប្រធានចៅក្រម លោក Caryslia Rodriguez បានចេញសាលក្រមមួយដោយសង្កត់ធ្ងន់ថា TSJ "បានបញ្ជាក់ដោយមិនអាចប្រកែកបានលើឯកសារបោះឆ្នោត និងបានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២៨ ខែកក្កដា ដែលក្រុមប្រឹក្សាជាតិសម្រាប់ការបោះឆ្នោត (CNE) បានប្រកាស”។

តុលាការ​យុត្តិធម៌​កំពូល​វេណេស៊ុយអេឡា​បាន​បញ្ជាក់​ពី​ការ​ជាប់ឆ្នោត​ឡើងវិញ​របស់​លោក​ប្រធានាធិបតី Maduro - ảnh 1ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro។ រូបថត៖ AA/TTXVN

មុននោះ កាលពីថ្ងៃទី ២ ខែសីហា CNE បានប្រកាសលទ្ធផលនៃការរាប់ សន្លឹកឆ្នោតចំនួន ៩៦,៨៧% តាមនោះ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Maduro ទទួលបានសម្លេងគាំទ្រចំនួន ៥១,៩៥%។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនប្រឆាំងគឺលោក Edmundo González Urrutia បានប្រកាសមិនទទួលស្គាល់លទ្ធផលនេះទេ។ TSJ បានចាប់ផ្តើមសម័យសួរដេញដោល នៅថ្ងៃទី ៧ ខែសីហា ចំពោះបេក្ខជនទាំង ១០ ដែលឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ដើម្បីជំរុញដំណើរការដែលតុលាការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។ TSJ បានអះអាងថា គណបក្សប្រឆាំងដែលគាំទ្របេក្ខជន González Urrutia មិនបានបង្ហាញពីភស្តុតាង ឬកំណត់ត្រាណាមួយដែលទាក់ទងនឹងការចោទប្រកាន់ពីការក្លែងបន្លំក្នុងការបោះឆ្នោតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ