តាលីបង់ប្តេជ្ញាបង្កើនសន្តិសុខ ក្រោយពីការវាយប្រហារនៅវិមានឥស្លាម

(VOVWORLD) - រដ្ខាភិបាលតាលីបង់នៅថ្ងៃទី១៦ ខែតុលា បានប្តេជ្ញាបង្កើនសន្តិសុខ នៅបណ្ដាព្រះវិហារឥស្លាមនិកាយស៊ីអ៊ីត បន្ទាប់ពីការវាយប្រហារដែលបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួសនិងស្លាប់ នៅព្រះវិហារឥស្លាមមួយនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៥ ខែតុលា។
តាលីបង់ប្តេជ្ញាបង្កើនសន្តិសុខ ក្រោយពីការវាយប្រហារនៅវិមានឥស្លាម - ảnh 1សមាជិកតាលីបង់ឈរយាមនៅក្បែរកន្លែងផ្ទុះនៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Kandahar  ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៥ ខែតុលា (រូបថត៖ AFP/TTXVN)

ប្រមុខកម្លាំងប៉ូលីសទីក្រុង Kandahar បានឲ្យដឹងថា អង្គភាពសន្តិសុខនឹងត្រូវបានដាក់ពង្រាយដើម្បីការពារព្រះវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត។ កាលពីមុនតំបន់ទាំងនេះជាធម្មតាត្រូវបានការពារដោយកងកម្លាំងស្ម័គ្រចិត្តក្នុងតំបន់ ដែលមានអាជ្ញាប័ណ្ណពិសេសឲ្យកាន់អាវុធ។

ការប្តេជ្ញាខាងលើនេះ ត្រូវបាននាំចេញនៅថ្ងៃតែមួយជាមួយពិធីបុណ្យសពជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកដែលក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) បានអះអាងថាជាជនដៃដល់។ យោងតាមរបាយការណ៍ចុងក្រោយនេះ មនុស្សយ៉ាងតិច ៦០ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ហើយជនរងរបួសជាច្រើននាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

កាលពីសប្តាហ៍មុន ការវាយប្រហារស្រដៀងគ្នានេះបានកើតឡើងនៅព្រះវិហារអ៊ីស្លាមមួយក្នុងទីក្រុង Kunduz ដោយបានសម្លាប់មនុស្ស ៨០ នាក់ផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ