តាលីបង់យល់ព្រមឈប់បាញ់ជាបណ្តោះអាសន្ននៅអាហ្វហ្គានីស្ថាន

(VOVWORLD) - យោងតាមសារព័ត៌មាន AP កាលពីថ្ងៃទី ២៩ ខែធ្នូបានអោយដឹងថាក្រុមប្រឹក្សាប្រតិបត្តិតាលីបង់បានយល់ព្រមឈប់បាញ់ជាបណ្តោះអាសន្ននៅអាហ្វហ្គានីស្ថាន ដោយត្រួសត្រាយផ្លូវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក។
តាលីបង់យល់ព្រមឈប់បាញ់ជាបណ្តោះអាសន្ននៅអាហ្វហ្គានីស្ថាន - ảnh 1តាលីបង់យល់ព្រមឈប់បាញ់ជាបណ្តោះអាសន្ននៅអាហ្វហ្គានីស្ថាន (រូបថត៖ THX/TTXVN)

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដកកម្លាំងទ័ពរបស់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថានឲ្យត្រឡប់មាតុប្រទេសវិញ ហើយបញ្ឈប់ការប្រយុទ្ធគ្នានៅប្រទេសអាស៊ីខាងត្បូងនេះផងដែរ។ នាបច្ចុប្បន្ននេះមានទាហានអាមេរិកប្រមាណ ១២.០០០ នាក់ដែលមានវត្តមាននៅអាហ្វហ្គានីស្ថានផងដែរ។

បទឈប់បាញ់គ្នាចាំបាច់ត្រូវតែមានការយល់ព្រមពីមេដឹកនាំតាលីបង់ហើយត្រូវបានចាត់ទុកថានឹងអូសបន្លាយក្នុងរយៈពេល ១០ ថ្ងៃ។ នាបច្ចុប្បន្ន គេក៏មិនទាន់មានព័ត៌មានច្បាស់លាស់ថា តើបទឈប់បាញ់នេះនឹងចាប់ផ្តើមនៅពេលណានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ