តំលៃប្រាក់នាំចេញទំនិញរបស់វៀតណាមទៅសិង្ហបុរីកើនឡើងយ៉ាងខ្លាំង

(VOV)-ក្នុងត្រីមាសទី១ ឆ្នាំ ២០១៣ តំលៃប្រាក់​នាំចេញ​ទំនិញរបស់ វៀតណាម ទៅសិង្ហបុរីទទួលបានជាង ៥៥៤លានដុល្លារអាមេរិក។ សភាពាណិជ្ជកម្មនៃស្ថានទូត
វៀត ណាមប្រចាំនៅសិង្ហបុរីបានអោយដឹងថា÷ ការនាំចូលរបស់សិង្ហបុរីពីគ្រប់ ទីផ្សារ លើទូទាំងពិភពលោកក្នុងត្រីមាសទី១ ឆ្នាំ ២០១៣ ថយចុះ៩% ប៉ុន្តែតំលៃប្រាក់នាំចេញ
ទំនិញរបស់វៀតណាមទៅសិង្ហបុរីបានកើនជាង៣០% នេះគឺជាលទ្ធផលដ៏សកម្ម។ 
បណ្ដាមុខ​ទំនិញនាំចេញស្នូលរបស់វៀតណាមចូលទីផ្សារសិង្ហបុរីគឺ÷​ទូរស័ព្ទនិង​គ្រឿង បន្លាស់ ម៉ាស៊ីន …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ