តំលៃប្រាក់នាំចេញរបស់ផ្នែកកាត់ដែរសំរេចបានគោលដៅដាក់ចេញ
(VOVworld) - តំណាងសម្ព័ន្ធក្រុមហ៊នកាត់ដែរវៀតណាមបានឲ្យដឹងថាតំលៃប្រាក់
នាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥របស់ផ្នែកនេះទទួលបាន២៧ពាន់លាន
ដល់២៧,៥ពាន់លានដុល្លាអាមេរិក កើនជាង១០%បើប្រៀបនឹងរយៈពេលដូចគ្នាពី
ឆ្នាំទៅមិញ។ក្នុងនោះ អាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុត ដោយស្រូបយក តំលៃប្រាក់នាំចេញសរុបចំនួន៤២%។នៅទីផ្សារទ្វីបអាស៊ី តំលៃប្រាក់នាំចេញទៅ កាន់ជប៉ុនទទួលបាន១,៣ពាន់លានដុល្លាអាមេរិកនិងជិត៩៥០លានដុល្លាអាមេរិក
ចំពោះកូរ៉េខាងត្បូង។
លោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនកាត់ដែរវៀតណាមបានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
ដែលត្រូវបានចុះហត្ថលេខានាចុងខែឧសភាកន្លងទៅបានបង្កើតឱកាសសំខាន់
ជាច្រើនសំរាប់ផ្នែកកាត់ដែរ៕