តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ស៊ីរីលង្កាហួសកំរិតផែនការ

នាថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលង្កា Gamini Lakshman Periris។ ក្នុងជំនួប
ភាគីទាំង ២ បានពិភាក្សារអំពីទិសដៅនិងវិធានការជំរុញទំនាក់ទំនងរវាង ប្រទេសទាំង ២ ក្នុងរយៈពេលខាងមុខ។ រដ្ឋមន្ត្រីការបរទេសទាំង ២ រូបបានឯកភាព ជំរុញយ៉ាងខ្លាំងការ
អនុវត្តបណ្ដាការព្រមព្រៀង ដែលទទួលបានក្នុងដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅស៊ីរីលង្កា
របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នាឆ្នាំ ២០១១ និងបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យ នយោបាយ សន្តិសុខ ការពារប្រទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌  ។ល។ ឲ្យខ្លាំងក្លាថែមទៀត។ ក្នុងនោះ ភាគីទាំង ២ ឯកភាពខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើង ១ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ