ថៃ៖ការបោះឆ្នោទសកលអាចនឹងបានរៀបចំនាខែសីហាឆ្នាំ២០១៦

ថៃ៖ការបោះឆ្នោទសកលអាចនឹងបានរៀបចំនាខែសីហាឆ្នាំ២០១៦ - ảnh 1
ថៃ៖ការបោះឆ្នោទសកលអាចនឹងបានរៀបចំនាខែសីហាឆ្នាំ២០១៦ (AP)


        Vovworld-នាថ្ងៃទី១៥មិថុនា សារព័ត៌មានថៃបានដកស្រង់ពាក្យសំដីរបស់
​ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកអំពីច្បាប់លោក Wissanu បានឲ្យដឹងថា មាន
លទ្ធភាព​ជាច្រើនការបោះឆ្នោតសកលថ្មីនៅថៃនឹងបានរៀបចំនាខែសីហាឆ្នាំ
២០១៦និង​រដ្ឋសភា​រដ្ឋាភិបាលថ្មីនឹងបានបង្កើតនាខែតុលាឆ្នាំ២០១៦ប្រសិនបើ
ដំណើរការ​តាក់តែងនិងអនុម័តការបោះប្រជាមតិចំពោះរដ្ឋធម្មនុញ្ញថ្មីរបស់ថៃបាន
ប្រព្រឹត្តទៅចំកាលកំណត់ដែលទើបនឹងបានធ្វើវិសោធនកម្មរបស់គណៈកម្មាធិការ
ការពារសណ្ដាប់ធ្នាប់ជាតិ។ ឧបនាយករដ្ឋមន្ត្រី Wissanu ក៏អះអាងថា បន្ទាប់ពី​មាន​
រដ្ឋាភិបាល​ថ្មីមក បណ្ដាយន្តការកាន់អំណាចនាបច្ចុប្បន្ននឹងបានត្រូវរំសាយ។

        នាថ្ងៃដដែល ក្រុមប្រឹក្សាកំណែទម្រង់ជាតិថៃបានចាប់ផ្ដើមដំណើរការ​សម័យ
​ប្រជុំដើម្បីសំរេចចិត្តជំរុញបញ្ហាកំណែទម្រង់ប្រទេសជាតិនិងធ្វើ​វិសោធនកម្ម​សេចក្តី
ព្រាងរដ្ឋធម្មនុញ្ញថ្មី ពីព្រោះមានលទ្ធភាពជាច្រើនក្រុមប្រឹក្សា​កំណែ​ទម្រង់ជាតិនឹងបាន
រំសាយនាខែសីហាខាងមុខបន្ទាប់ពីស្ថាប័ននេះអនុម័តលើរដ្ឋធម្មនុញ្ញមកម៉្លេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ