ថ្ងៃទី ២៥ ខែមីនា៖ ចំនួនករណីកូវីដ-១៩ថ្មីបានធ្លាក់ចុះយ៉ាងខ្លាំង

(VOVWORLD) - មកទល់នឹងពេលនេះ ខេត្តក្រុងចំនួន ៤៧/៦៣ សម្រេចបានជាង ៩៥% នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ដូស សម្រាប់មនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី២៥ ខែមីនា បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹម ១០៨.៩៧៩ ករណី។ ក្នុងថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ-១៩ចំនួន ១៧៥.៥៤០ នាក់បានជាសះស្បើយ; ករណីស្លាប់មាន៥១នាក់។
មកទល់នឹងពេលនេះ ខេត្តក្រុងចំនួន ៤៧/៦៣ សម្រេចបានជាង ៩៥% នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ដូស សម្រាប់មនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។  ទាក់ទងនឹងអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ១២-១៧ ឆ្នាំ ខេត្តក្រុងចំនួន ៥៧/៦៣ មានអត្រាគ្របដណ្តប់វ៉ាក់សាំង ២ ដូស លើសពី ៩០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ